ក្តុកក្តួល! ឆ្កែដ៏ក្លាហានមួយក្បាល ពលីជីវិត ការពារម្ចាស់ពីការចាប់ជំរិត

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៦:៣៧
បរទេស៖  មនុស្សម្នាទប់ទឹកភ្នែកពុំបាន ក្រោយពីបានដឹងព័ត៌មានអំពីកូនឆ្កែមួយក្បាល បានពលីជីវិតព្រោះតែការពារម្ចាស់វាពីការចាប់ជំរិត។យោងតាមប្រភពពីទំព័រហ្វេសប៊ុកផ្លូវការមួយនៅបរទេសបានឱ្យដឹងថា កូនឆ្កែ​ពូជ Chihuahua ដ៏ក្លាហានមួយក្បាល បានព្យាយាមព្រូសការពារម្ចាស់ពីការចាប់ជំរិត បើទោះបីជាត្រូវជនខិលខូចទាត់វាជាច្រើនជើងក៏ដោយ។
រូបតំណាង
នៅក្នុងរូបភាពខាងក្រោមជាទិដ្ឋភាពដ៏សោកសៅ ក្រោយពេលកើតហេតុ និងមានអ្នកមកជួយសង្គ្រោះ ដែលបង្ហាញពីសាកសពកូនឆ្កែដ៏ក្លាហានមួយក្បាលនេះ បានងាប់ព្រោះតែរងរបួសធ្ងន់ធ្ងរពេក។ ចំណែករូបភាពជនរងគ្រោះជាម្ចាស់ឆ្កែ គេឃើញមានរបួស ប្រឡាក់ឈាម អង្គុយយំឱបកូនឆ្កែរបស់នាង មុនពេលវាងាប់ កំពុងតែធ្វើឱ្យមនុស្សម្នាទប់ទឹកភ្នែកពុំបាន។ករណីមួយនេះបាន និងកំពុងតែល្បីលើបណ្តាញសង្គម ហើយមនុស្សម្នាជាច្រើនបានសម្តែងការអាណិតអាសូរចំពោះកូនឆ្កែ និងជូនពរម្ចាស់របស់វាកុំឱ្យពិបាកចិត្តខ្លាំងពេកផងដែរ៕
រូបថតជនរងគ្រោះបីឆ្កែរបស់នាងមុនពេលវាងាប់
តើប្រិយមិត្តយល់យ៉ាងណាដែរ?