សមាជិកក្រុម UKiss ប្រកាសរៀបការជាមួយតារាស្រីដែលធ្លាប់សម្ដែងរួមគ្នា កាលពី៥ឆ្នាំមុន

កូរ៉េខាងត្បូង ៖ មុននេះបន្តិច សមាជិកក្រុម UKISS គឺ Kiseop ស្រាប់តែប្រកាសដំណឹងអាពាហ៍ពិពាហ៍យ៉ាងលឿនមួយ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនតិចទេ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកាសរបស់ Kiseop នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ពេលនេះដំណឹងដែល Kiseop និងតារាសម្ដែង Jung Yu-na គ្រោងនឹងរៀបការនៅថ្ងៃទី ២៤ ខែសីហាខាងមុននេះ ត្រូវបានគេបង្ហោះចែកចាយ ពេញក្នុងបណ្ដាញអ៊ីនធើណែត។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អ្នកគាំទ្រទើបតែកត់សម្គាល់ឃើញថា អនាគតកូនក្រមុំដ៏ស្រស់ប្រិមប្រិយរបស់ Kiseop នាងធ្លាប់ជាតារាសម្តែង នៅក្នុងវីដេអូតន្ត្រីមួយរបស់ UKISS កាលពីប្រមាណ ៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ពួកគេស្ថិតនៅក្នុងផលិតកម្មតែមួយ ហើយមានទំនាក់ទំនងល្អនឹងគ្នា ចាប់តាំងពីពេលថតដំបូង។ Kiseop បានបញ្ជាក់ព័ត៌មាននេះ តាមរយៈបណ្តាញសង្គម Instagram ថា Jung Yu-na គឺជានារីដែលសំខាន់បំផុត នៅក្នុងជីវិតរបស់លោក ហើយលោកជឿជាក់ថា លោកនឹងមិនអាចជួបនរណាម្នាក់ ដែលល្អនឹងលោកដូចនាងទៀតនោះឡើយ។ ដូច្នេះហើយ លោកចង់ធ្វើឲ្យនាងមានសុភមង្គល ពេញមួយជីវិត៕ទស្សនារូបភាពរៀបការខាងក្រោម ៖
រូបភាពKiseop
រូបភាព Kiseop
រូបភាព Kiseop
រូបភាព Kiseop