ផ្ទុះការភ្ញាក់ផ្អើល ក្រោយបែកធ្លាយថា រូបថតរវាង Shawn Mendes និងCamila គ្រាន់តែជាការរៀបចំឡើងប៉ុណ្ណោះ?

បរទេស៖​ បន្ទាប់ពីបានបែកធ្លាយ រូបថតជាច្រើនសន្លឹករវាង តារាចម្រៀងប្រុស Shawn Mendes ជាមួយនឹងម្ចាស់បទ «Havana» កញ្ញា Camila Cabello រួចមក បានធ្វើឲ្យហ្វេនៗគ្រប់គ្នា កាន់តែមានមន្ទិលសង្ស័យពី ទំនាក់ទំនងរបស់តារា ដ៏ល្បីទាំងពីររូបនេះ គ្រប់គ្នាតែម្ដង។​ក្នុងនោះដែរ បើមើលតាមរូបថតទាំងនោះ Shawn Mendes និង Camila មើលទៅសាកសមគ្នាយ៉ាងខ្លាំង រួមជាមួយនឹង កាយវិការកៀកកើយ ស្និទ្ធស្នាលនៅទីសាធារណៈ ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃនោះទេ។ស្រាប់តែ ប៉ុន្មានម៉ោងមុននេះ យោងតាមប្រភពមួយ បានឲ្យដឹងថា រូបភាពរវាង តារាបរទេសមួយគូនេះ គ្រាន់តែជាឈុតឆាកសម្ដែង ទាក់ទាញចំណាប់អារម្មណ៍ ពីប្រិយមិត្ត តែប៉ុណ្ណោះ។​ ក្នុងនោះដែរ មហាជនជាច្រើន បានដាច់ផ្ងារតែម្ដង ក្រោយពីដឹងថា រាល់រូបថតទាំងអស់នៅមាត់សមុទ្រនោះ ត្រូវបានរៀបចំឡើង ដោយធ្វើជាឲ្យមានអ្នកលួច ផ្ដិតយកនូវសកម្មភាពស្វីតៗនៅពេលនោះ ហើយពួកគេទាំងពីរ ធ្វើជាមិនដឹងខ្លួន។ភ្លាមៗនោះដែរ ដំណឹងនេះ ក៏បានសារភាយ ពេញបណ្ដាញសង្គម ព្រមទាំងបានធ្វើឲ្យទស្សនិកជនមិនតិចនោះទេ មានការស្រងាកចិត្តយ៉ាងខ្លាំង ជាមួយម្ចាស់បទ«Senorita»នេះ  ស្របពេលដែលអ្នកគាំទ្រជាច្រើន កំពុងគិតថា ពួកគេទាំងពីរ ពិតជាគូស្នេហ៍ដ៏សាកសមទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Shawn MendesនិងCamila
Shawn MendesនិងCamila
Shawn MendesនិងCamila ពេលទៅសមុទ្រ
Shawn Mendes និង Camila ពេលទៅសមុទ្រ
រូបភាពនៅក្រៅឆាក
រូបភាពនៅក្រៅឆាក