ទើប​មក​ដេក​ផ្ទះ​ស្រី​ស្នេហ៍​បាន​មួយ​យប់ ស្រាប់តែ​ស្អែក​ឡើង​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៥:៤៨
រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម បុរស​វ័យ​២៩​ឆ្នាំ ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​ផ្ទះ​ជួល​របស់​ស្រី​ស្នេហ៍ ជា​ជនជាតិ​វៀតណាម​របស់​ខ្លួន ក្រោយ​ពី​រូបគេ​ទើបតែ​បាន​មក​ដេក​តែ​មួយ​យប់ លុះ​ព្រឹក​ឡើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​យ៉ាង​ខ្លាំង​នោះ ។ ករណី​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា នៅ​ចំណុច​បន្ទប់​ផ្ទាល់​ដី ផ្ទះ​ជួល​លេខ​១២ ផ្លូវ​លេខ​៣០០​ស្ទួន ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ។
តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ TEE CHEN PANG អាយុ​២៩​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី មុខរបរ​ជា​ភ្ញៀវ​ទេសចរ កាន់​លិខិតឆ្លងដែន​លេខ A60080655 ចំណែកឯ​នារី​ជាស​ង្សា​មានឈ្មោះ ង​. ប​.​វ អាយុ​២៨​ឆ្នាំ មុខរបរ​ជា​ភ្ញៀវ​ទេសចរ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។
មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ បុរស​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​រង​គ្រោះ​បាន​មក​ដេក​នៅផ្ទះ​ជួល​របស់​នារី​ជនជាតិ​វៀតណាម​ជា​សង្សារ​របស់​ខ្លួន​តែ​ពីរ​នាក់ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ដោយ​មិន​បានឃើញ​បុរស​ជា​សង្សារ​ជនជាតិ​ម៉ា​ឡេ​ស៊ី​របស់​ខ្លួន​ដេក​មិន​ទាន់​ភ្ញាក់​នោះ​នាង​ក៏​បាន​យកដៃ​ទៅ​អង្រួន​ដាស់ នៅ​មិន​ក្រោក​ទៀត ហើយ​នាង​បាន​ស្ទាប​ខ្លួន​មើល​មាន​សភាព​រឹង​កំព្រឹស ។ ទើបបាន​ដឹង​ថា បុរស​ជា​សង្សារ​របស់​ខ្លួន​បាន​ស្លាប់​បាត់​បាត់បង់​ជីវិត​ទៅ​ហើយ និង​មិនដឹង​តាំងពី​ពេល​ណា​មក​នោះ​ទេ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង និង​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​អោយ​បានដឹង​ពី​រឿង​នេះ​ភ្លាម នោះ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​មក​ដល់​ផ្ទះ​ជួល​កើតហេតុ​ខាងលើ​ផង​ដែរ និង​បានឃើញ​ថា​« បុរស​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​រង​គ្រោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត​ពេក ទើប​បណ្តាល​អោយ​គាំងបេះដូង​ស្លាប់​បាត់បង់​ជីវិត​» បែប​នេះ ។
ក្រោយ​ពេល​កើតហេតុ ដោយ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន និង​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា «​បុរស​រង​គ្រោះជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ស្លាប់​បាត់បង់​ដោយសារ​តែ​គាំងបេះដូង​» រួច​ហើយ​ទើប​ធ្វើការ​បញ្ជូន​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​កាន់​ប្រទេស​កំណើត​វិញ និង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ ៕
ប្រភព៖ កោះសន្តិភាព