Joao Felix បញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់ធ្វើរឿងមួយ ដូចសិស្សច្បង Ronaldo

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៦:០០
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធវ័យក្មេង តម្លៃខ្លួនថ្លៃរបស់ Atletico Madrid កីឡាករ Joao Felix បានសារភាពថាគេពិតជាចង់ដើរតាមគន្លងជោគជ័យរបស់រៀមច្បងរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ក្នុងការលេងបាល់ទាត់នៅទឹកដីអេស្ប៉ាញ។ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ បានចូលរួមក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ជាមួយនឹង Ronaldo អំឡុងការប្រកួតពានរង្វាន់ UEFA Nations League វគ្គផ្ដាច់ព្រ័ត្រ មុននឹងពេលចូលរួមជាផ្លូវការជាមួយ At. Madrid ក្នុងតម្លៃខ្លួន ១២៧លានអឺរ៉ូ។
កីឡាករ Joao Felix
Felix ត្រូវបានគេមើលឃើញថាកំពុងតែដើរតាមគន្លងរបស់ខ្សែប្រយុទ្ធដែលជោគជ័យនៅ Atletico Madrid ដូចជា Sergio Aguero, Deigo Forlan, Fernando Torres និង Radamel Falcao។
កីឡាករ Joao Felix
គួរបញ្ជាក់ផងដែរថា Joao Felix រកគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យ At. Madrid បាន ១គ្រាប់ហើយ អំឡុងពេលប្រកួតមិត្តភាពជាមួយ Real Madrid ដែល At. Madrid បានប្រកួតឈ្នះ Real Madrid ក្នុងលទ្ធផល ៧-៣៕
កីឡាករ Joao Felix ពេលប្រកួតមិត្តភាពជាមួយ Real Madrid
ប្រភព៖ Marca