តារា Kpop ទាំងនេះឃើញខ្លាំងតែលើឆាកទេ តែនៅក្រៅវិញ ជាមនុស្សអៀនច្រើន ពេលជួបមនុស្សប្លែកមុខ

កូរ៉េខាងត្បូង៖ តើអ្នកធ្លាប់មានអារម្មណ៍មិនស្រនុកចិត្តនៅពេលដែលជួបមនុស្សថ្មី ឬមនុស្សប្លែកមុខដែរឬទេ? ឬក៏អ្នកមានអារម្មណ៍ថាអឹមអៀន មិនហ៊ាននិយាយទៅរកមនុស្សដែល អ្នកមិនធ្លាប់ស្គាល់ពីមុនមក។ ដូច្នេះហើយ បើនិយាយពីទម្លាប់បែបនេះ សម្រាប់តារា Kpop មួយចំនួនពួកគេក៏មិនខុសពីអ្នកនោះដែរ។ យ៉ាងណាមិញ​សម្រាប់តារា Kpop មួយចំនួន ពួកគេហាក់មានកម្លាំង និងពោពេញដោយថាមពល នៅពេលសម្តែងលើឆាក ក៏ប៉ុន្តែនៅពេលសកម្មភាពនៅក្រោយឆាកវិញ ពួកគេមិនដូចនូវអ្វីដែលអ្នកគាំទ្រគិតនោះទេ ព្រោះពួកគេទាំងនោះ ជាមនុស្សស្ងាត់ស្ងៀម ហើយថែមទាំងជាមនុស្សដែលអៀនច្រើន នៅពេលដែលជួបមនុស្សប្លែកមុខ ឬមនុស្សដែលមិនធ្លាប់ស្គាល់ថែមទៀតផង។ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់តារា Kpop ប៉ុន្មានដួង ដែលពួកគេជាមនុស្សអៀនច្រើន នៅពេលដែលជួបមនុស្សប្លែកមុខ៕ចង់ដឹងថាមានតារារូបណាខ្លះ តោះតាមដានខាងក្រោម៖១. នាង Irene សមាជិកក្រុម Red Velvet
នាង Irene
២. លោក Jungkook ក្រុម BTS
លោក Jungkook
៣. នាង Mina ក្រុម​ Twice
នាង Mina
៤. លោក Leo សមាជិក VIXX
លោក Leo
៥. នាង​ Krystal ក្រុម F(x)
នាង​ Krystal
៦. លោក D.O ក្រុម Exo
លោក D.O