ត្រៀមខ្លួនហើយឬនៅ? ខែសីហានេះ មានតារាល្បីៗជាច្រើន តម្រង់ជួរគ្នា Comeback និង Debut ជាបន្តបន្ទាប់!

កូរ៉េខាងត្បូង៖ ខែសីហានេះ អាចនិយាយបានថាជាខែដែលហ្វេនៗជាច្រើនកំពុងរង់ចាំ ព្រោះនៅក្នុងខែនេះ មានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនដួង ត្រៀមធ្វើការComeback និង Debut ជាហូរហែរបន្តបន្ទាប់គ្នា។ដោយនៅក្នុងនោះផងដែរ មានទាំងតារាដែលមានកេរ្តិ៍ឈ្មោះស្រាប់ និងតារាថ្មីៗដែលត្រៀមខ្លួនប្រឡូកនៅក្នុងវិស័យសិល្បៈ។ ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ ហើយមានIdolរបស់អ្នកដែរឬទេ? តោះ!ទៅទស្សនាទាំងអស់គ្នា៖១. HA:TFELT HA:TFELT នឹងចេញចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Happy Now» នៅថ្ងៃទី០១​ ខែសីហានេះ ដែលជាការច្រៀងរួមគ្នាជាមួយMoon Byul ក្រុមMAMAOO
HA:TFELT និងMoon Byul
២. D1CEក្រុមចម្រៀងបុរសថ្មី D1CE នឹងDebut mini-album របស់ខ្លូនដែលមានឈ្មោះថា «Wake Up: Roll The World» នៅថ្ងៃទី០២ ខែសីហា។
D1CE
៣. W24W24 នឹងចេញ mini-album ទី២របស់ខ្លួនដែលមានឈ្មោះថា «Stay A Moment»
W24
៤. Tiffany តារាចម្រៀងស្រីស្រស់សោភារូបនេះ នឹងចេញចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Magnetic Moon» នៅថ្ងៃទី០២ ខែសីហា។
Tiffany
៥. James Lee និង Kevin Wooប្រុសសង្ហាទាំងពីររូបនេះ នឹងចេញចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Falling» នៅថ្ងៃទី០២ ខែសីហា។
James LeeនិងKevin Woo
៦. Raiden Raiden នឹងចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលជាការច្រៀងរួមគ្នាជាមួយIrene ក្រុមRed Velvet នៅថ្ងៃទី០២ ខែសីហា។
Ireneក្រុមRed Velvet
៧. Gary Gary នឹងComeback ជាចម្រៀងថ្មីដែលមានចំណងជើងថា «Purple Bikini» នៅថ្ងៃទី០២ ខែសីហា។
Gary
៨.  Kangta Kangta នឹងចេញចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា«Love Song» នៅថ្ងៃទី០៤ ខែសីហា។
Kangta
៩. Oh My Girl  Oh My Girl នឹងចេញSummer Album របស់ខ្លួនដែលមានឈ្មោះថា «Fall in Love» នៅថ្ងៃទី០៥ ខែសីហា។
Oh My Girl
១០. SEVENTEEN SEVENTEEN នឹងComeback ជាចម្រៀងថ្មីដែលមានចំណងជើងថា «HIT» នៅថ្ងៃទី០៥​ ខែសីហា។​
SEVENTEEN
១១. TRCNG TRCNG នឹងComeback ជាចម្រៀងថ្មីដែលមានចំណងជើងថា «Rising» នៅថ្ងៃទី០៥ ខែសីហា។
TRCNG
១២. JBJ95 JBJ95 នឹងចេញ mini-albumរបស់ខ្លួនដែលមានឈ្មោះថា «Spark» នៅថ្ងៃទី០៦ ខែសីហា។
JBJ95
១៣. FANATICS ក្រុមចម្រៀងនារីថ្មី FENT នឹងDebutនៅថ្ងៃទី០៦ ខែសីហា។
FANATICS
១៤. Rocket Punch ក្រុមចម្រៀងនារីថ្មី Rocket Punch នឹងDebutនៅថ្ងៃទី០៧ ខែសីហា ដែលមានការចូលរួមជាមួយអ្នកហ្វឹកហាត់របស់កម្មវិធី Produce 48 ផងដែរ។
Rocket Punch
១៥. IN2IT IN2IT នឹងComeback នៅថ្ងៃទី០៧ ខែសីហា។
IN2IT
១៦. Hayoung Hayoung ក្រុមApink នឹងDebut ជាមួយmini-album របស់ខ្លួននៅថ្ងៃទី២១ ខែសីហា។
Hayoung
១៧. X1 X1 នឹងDebut ជាមួយmini-album របស់ខ្លួននៅថ្ងៃទី២៧ ខែសីហា។
. X1
ក្រៅពីនេះនៅមានតារាដទៃជាច្រើនទៀតដូចជា Sunmi, UP10TION និងCeleb Five ដែលត្រៀមចេញចម្រៀងនៅក្នុងខែសីហានេះដូចគ្នា​ ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយ៕​