មួយឈុតដ៏សាមញ្ញដែល Taehyung ស្លៀកទៅកម្មវិធីសម្ពោធកុនថ្ងៃមុន សរុបជាលុយអស់ជាង ១ម៉ឺនដុល្លារ

កូរ៉េខាងត្បូង ៖​ កាលពីថ្ងៃទី៣០ ខែកក្កដា នៅក្នុងកម្មវិធីសម្ពោធខ្សែភាពយន្ត «The Divine Fury» សមាជិកក្រុម BTS គឺ Taehyung បានទទួលការអញ្ជើញជាពិសេសពី តារាសម្ដែងប្រុសល្បីឈ្មោះ Park Seo Joon ដែលជាតួអង្គសំខាន់នៅក្នុងរឿងនេះ។គួរបញ្ជាក់ផងដែរថា ឈុតដ៏សាមញ្ញដែល Taehyung បានស្លៀកទៅចូលរួមក្នុងកម្មវិធីថ្ងៃនោះ ត្រូវបានអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ថា ពិតជាស្រស់សង្ហា សាកសមនឹងលោកយ៉ាងខ្លាំង។ ប៉ុន្តែគ្មានអ្នកណាស្មានដល់នោះទេថា វាមានតម្លៃថ្លៃកប់ពពកដល់ថ្នាក់នេះ។ ជាការពិតណាស់ តម្លៃសរុបរបស់វា មានដល់ទៅជាង ១២,៥០០ ដុល្លាឯណោះ ដែលក្នុងនោះរួមមាន អាវសាច់ក្រណាត់ចាក់ពណ៌បៃតងចាស់ ម៉ាក Valentino ដែលមានតម្លៃ ១,១៥០ដុល្លារ ជាមួយនឹងខោជើងវែងពណ៌ត្នោត ម៉ាក Lanvin របស់ Paris ដែលមានតម្លៃ ៩៥០ដុល្លារ ស្បែកជើងម៉ាក Chain Trim Loaters មានតម្លៃ ៦៧៥ ដុល្លារ និងនាឡិកាដៃដ៏ប្រណីតម៉ាក Cartier ដែលមានតម្លៃ ៩,៧៥០ដុល្លារ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Taehyung
រូបភាព Taehyung
រូបភាព Taehyung
រូបភាព Taehyung
រូបភាព Taehyung