លក់ ឬ មិនលក់? Real Madrid រៀបចំសំណើចុងក្រោយសុំទិញ Pogba ក្នុងតម្លៃខ្លួន…!

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៦:៥៩
អេស្ប៉ាញ៖ ក្លិបយក្សនៅអេស្ប៉ាញ Real Madrid មិនបានបោះបង់ក្ដីស្រមៃរបស់ខ្លួនចង់បានខ្សែបម្រើរបស់ បិសាចក្រហម Manchester United កីឡាករ Paul Pogba នោះទេ បើទោះបីជាក្លិបបិសាចក្រហមទាមទារតម្លៃខ្លួនខ្ពស់ក៏ដោយ។ យោងតាមការចុះផ្សាយរបស់ Don Balon បានឱ្យដឹងថា Real Madrid នឹងតម្លើងតម្លៃខ្លួនដែលក្លិបមួយនេះធ្លាប់ស្នើសុំទិញ ខ្សែបម្រើស្បែកខ្មៅ Pogba ពីមុន ១៣០លានអឺរ៉ូ ទៅ ១៤៣លានអឺរ៉ូ។
កីឡាករPaul Pogba
ធ្លាប់មានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា Real Madrid ត្រៀមខ្លួនរួចរាល់ក្នុងការនាំយកខ្សែបម្រើ Donny van de Beek ពី AFC Ajax ជំនួសឱ្យការចង់បានខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba។ ប៉ុន្តែនៅពេលនេះបើតាមភ្នាក់ងារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ​វិញ មានសេចក្តីរាយការណ៍មកថាក្លិប Real Madrid បានសម្រេចចិត្តតាមគោលដៅចាស់របស់ខ្លួន គឺការនាំយកខ្សែបម្រើដែលជួយបារាំងឲ្យក្លាយម្ចាស់ជើងឯក World Cup 2018 កីឡាករ Paul Pogba មកកាន់កីឡដ្ឋាន Santiago Bernabeu។
កីឡាករDonny van de Beek
ក្លិបបិសាចក្រហម Manchester United បានទាមទារតម្លៃខ្លួន Pogba រហូតដល់ ១៦០លានអឺរ៉ូ ខណៈកីឡាករផ្ទាល់បានបង្ហាញចេតនាចង់ចាកចេញពីក្លិបយក្សនៅ Premier League មួយនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីៗនៅអឺរ៉ុប៕
កីឡាករ Paul Pogba
ប្រភព៖​ Fox Sports Asia