អូនធំពេញរូបពេញរាងហើយ! ពេលនេះ ហ្សាណា ចេះផ្លាស់ប្តូរ ការតែងខ្លួនឡូយឆាយ កាន់តែខុសមុនឆ្ងាយ!

ភ្នំពេញ៖ បើទោះបីជា រ៉េត ស៊ូហ្សាណា ទើបតែហក់ចូលសិល្បៈប៉ុន្មានឆ្នាំក៏ដោយ ក៏តារាវ័យក្មេងរូបនេះ អាចទាញចិត្តមហាជន ឲ្យមកគាំទ្រនាង​ជាមួយនឹង​សមត្ថភាព ការច្រៀង​និងសម្រស់ដ៏ប្រិមប្រិយរបស់នាងបាន។ទន្ទឹមនឹងនោះដែរ បើងាកទៅចាប់អារម្មណ៍ ការតុបតែងខ្លួនរបស់ ហ្សាណា​នាពេលបច្ចុប្បន្ន ក៏បានប្រែប្រួលបន្តិចម្តង ទៅរកនារីធំពេញរូបពេញរាង ខុសពីកាលមុន ដែលនាងចូលចិត្តស្លៀកបែបក្មេងវ័យជំទង់ ជាមួយនឹងអាវយឺត ខោធម្មតាៗ។ប៉ុន្តែនៅពេលនេះ នាងបានប្រលែងខ្លួនរបស់នាង​ទៅតាម សម័យកាល ជាមួយនឹង រ៉ូប និងឈុតសម្លៀកបំពាក់ បែបទាក់ទាញ និងស៊ិចស៊ី ព្រោះថា ការដែលស្លៀកពាក់បែបនេះ ក៏អាចផ្តល់ឲ្យនាង នូវការរសនិយមថ្មីមួយបែបទៀត ហើយក៏ជាផ្លាស់ប្តូរចំណីចក្ខុ ដល់ប្រិយមិត្តផងដែរ៕តោះទៅមើលអាយដល លេងខ្លួន នាពេលបច្ចុប្បន្ន តាមដានជាមួយខ្មែរឡូត៖
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា