ទេសភាពស្អាត អមជាមួយមនុស្សចេះថត ដូច ណាណាទៀត មិនឡូយម៉េចបាន!

ភ្នំពេញ៖ ជីវិតរបស់ តារាសម្តែងស្រី ណាណា​  តែងតែត្រូវគ្រប់គ្នា តាមដាននាងជានិច្ច​ និងចាប់អារម្មណ៍ ជាមួយនឹងសម្រស់ និងជីវិតឯកជន ដំណើរកម្សាន្ត តាមទីជិតឆ្ងាយរបស់នាង។ជាក់ស្តែង តារាស្រីរូបនេះ ចូលចិត្តថតរូបស្អាតៗ ទៅតាមទីកន្លែង បណ្តាប្រទេសនានាខ្លាំងណាស់ ដែលរូបថតរបស់នាងនីមួយៗ តែងទទួលបានការចាប់អារម្មណ៍ខ្លាំង និងនាំគ្នាស៊ែរព្រាតផងដែរ។ ប៉ុន្តែប៉ុន្មានអាទិត្យមុន នាង​ក៏បានទៅដើរលេងកម្សាន្ត នៅក្នុងប្រទេសវិញម្តង ដែលស្ថិតក្នុង ខេត្ត មណ្ឌលគីរី ជាខេត្ត ដែលមានទេសភាពស្រស់ស្អាត ដូចជាគំនូរយ៉ាងដូច្នោះដែរ។អ្វីដែលមិនអាចអត់បាន គឺណាណា តែងតែបង្ហោះរូបថតស្អាតៗ ដូចរាល់ដង ឲ្យហ្វេននាងបានឃើញ ទោះមិនបានទៅលេងដូចនាងក៏ដោយ  ដែលរូបថតទាំងអស់នោះ ពិតជាទាក់ទាញ ជាមួយនឹងបរិយកាសដ៏សែនមនោរម្យ ហើយជាពិសេស អមនឹងសម្រស់ដ៏សែនផូរផង់ កាន់តែ ធ្វើឲ្យ អ្នកឃើញ ស្ទើរតែភ្លឹកមើលនាងយ៉ាងប្រាកដណាស់៕ចាំកាល់ទៅមើលសម្រស់របស់នាង នៅខេត្ត មណ្ឌលគីរីទាំងអស់គ្នា៖
ណាណា
ណាណា
ណាណា
ណាណា
ណាណា
ណាណា
ណាណា
ណាណា