ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ!

ស្រីៗ​ពពោះ​មួយ​ចំនួន មិន​ទាន់​គ្រប់​ខែ​ផង បែរ​ជា​ឈឺ​ពោះ​សម្រាល​មុន​កំណត់ ដែល​ករណី​ខ្លះ​បង្ក​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ តើ​មាន​មូលហេតុ​អីខ្លះ ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់? តើ​ត្រូវ​ធ្វើ​បែបណា​ដើម្បី​បង្ការ​មិន​ឲ្យ​សម្រាល​មិន​គ្រប់​ខែ?១- មូលហេតុ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែស្រីៗ​ដែល​សម្រាល​កូន​​មុន ៣៧ សប្តាហ៍ នៃ​ការពពោះចាត់​ទុក​ថា ជា​ការ​សម្រាល​កូន​មិន​គ្រប់​ខែ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ កត្តា​ដែល​ជម្រុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់មាន​ដូចជា៖
– រលាក​មាត់ស្បូន ឬ​មាន​បង្ក​រោគ​នៅ​ទ្វារមាស
– ជក់​បារី ឬ​ផឹកស្រា
– លើស ឬ​ស្រក​ទម្ងន់​ខ្លាំង​ពេល​ពពោះ
– មាន​ផ្ទៃពោះ​កូន​ភ្លោះ
– ទឹក​ភ្លោះ​ច្រើន
– មាន​ផ្ទៃពោះ​ញឹក​ពេក
– មាន​ប្រវត្តិ​កើត​កូន​មិន​គ្រប់​ខែ
– ប្រើ​ថ្នាំ​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា
– ស្ត្រេស
– ធ្វើការ​ធ្ងន់ៗ និង​ឧស្សាហ៍​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ។២- សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់ខែសញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ ដោយ​ស្តែងលេច​ចេញ​នូវ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ៖
– ចុក​រួយ​ចង្កេះ
– ណែន​ធ្ងន់​នៅ​ក្រោមពោះ
– ស្បូន​កន្ត្រាក់
– ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ។៣- ផល​ប៉ះពាល់​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែសម្រាល​កូន​មិន​គ្រប់​ខែ ម៉ាក់​អាច​ជួប​បញ្ហា​មួយ​ចំនួន​ដូចជា អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ពេល​ពពោះ​ក្រោយៗ​ទៀត ឬ​មាន​បញ្ហា​ផ្លូវចិត្ត​ជាដើម។ ឯ​កូន​វិញ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ អាច​កូន​កើត​មក​ស្លាប់ សុខភាព​កូន​ខ្សោយ មាន​បញ្ហា​ផ្លូវ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ និង​ខួរក្បាល​ជាដើម។៤- វិធី​បង្ការ​មិន​ឲ្យ​សម្រាល​កូន​មុន​ខែ– ពិនិត្យ តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់
– កុំ​ធ្វើ​ការងារ​ធ្ងន់ និង​ហួស​កម្លាំង
– កុំធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​ពេល​មាន​ផ្ទៃពោះ
– ពុំ​គួរ​មាន​កូន​ច្រើន និង​ញឹក​ញាប់​ពេក
– ចៀស​វាងការ​រំលូត​កូន​ដោយ​ខ្លួន​ឯង ឬ​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet