ក្ដៅៗ!! Arsenal ទិញបាន Nicolas Pepe ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប (មានវីដេអូ)

  • សុក្រ ០២ សីហា, ២០១៩ ០៨:៤៣
អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានចុះហត្ថលេខាជាផ្លូវការនាំយកខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ Nicolas Pepe ពីក្លិបនៅបារាំង Lille ជាមួយតម្លៃខ្លួនបំបែកឯតទគ្គកម្មក្លិប ៧២លានផោន។
កីឡាករ Nicolas Pepe
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំក្នុងការរួមរស់ជាមួយ Arsenal នៅកីឡដ្ឋាន Emirates Stadium បន្ទាប់ពីធ្វើតេស្ដសុខភាពជាប់កាលពីថ្ងៃអង្គារ៍កន្លងទៅ។ Pepe រកបាន ៣៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៤ប្រកួតក្នុងក្របខណ្ឌលីគកំពូលបារាំង Ligue1 ឲ្យ Lille ក្រោយផ្លាស់មកពី Angers ក្នុងឆ្នាំ ២០១៧។
កីឡាករ Nicolas Pepe កាលនៅជាកីឡាកររបស់ Lille
កីឡាករ Nicolas Pepe
គួរបញ្ជាក់ថា តម្លៃខ្លួននៃការផ្ទេរ Nicolas Pepe មកកាន់ក្លិប Arsenal ៧២លានផោននេះ បានធ្វើឲ្យខ្សែប្រយុទ្ធ រូបនេះជាប់ឈ្មោះជាកីឡាករទី ៤ ដែលថ្លៃជាងគេក្នុងប្រវត្តិសាស្ររបស់ក្របខណ្ឌ Premier League ពោលគឺស្ថិតនៅក្រោមកីឡាករ ៣រូបប៉ុណ្ណោះ។ កីឡាករទាំង ៣រូបនោះរួមមានខ្សែបម្រើ Paul Pogba (៨៩លានផោន), ខ្សែប្រយុទ្ធ Romelu Lukaku (៧៥លានផោន) របស់ Manchester United និងខ្សែការពាររបស់ Liverpool កីឡាករ Virgil Van Dijk (៧៥លានផោន)៕
កីឡាករ Nicolas Pepe
តោះ! ទៅទស្សនាវីដេអូ នៃការមកដល់ Arsenal របស់ខ្សែប្រយុទ្ធ Nicolas Pepe ខាងក្រោមនេះ៖ប្រភព៖ BBC