ហេតុតែជីវភាពក្រីក្រ! លោកតាតស៊ូធ្វើបបរលក់ ថ្ងៃខ្លះលក់បានត្រឹមតែមួយចាន

ថៃ៖ ថ្មីៗកន្លងទៅនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Max Udomsak បានបង្ហោះរូបភាពអំពីជីវភាពរបស់លោកតាវ័យ៧៨ឆ្នាំម្នាក់ ស៊ូទ្រាំលំបាក ធ្វើបបរលក់។ប្រភពបានឲ្យដឹងថា សព្វថ្ងៃនេះ លោកតារស់នៅម្នាក់ឯង គ្មានសាច់ញ្ញាតិនោះទេ។ ប្រពន្ធនិងកូនរបស់លោកតា បានស្លាប់កាលពី២ឆ្នាំមុន។  លោកតាខិតខំតស៊ូ ធ្វើបបរសាច់ជ្រូកលក់ ដើម្បីចិញ្ចឹមជីវិត។ បបរសាច់ជ្រូកធម្មតាក្នុងមួយចានតម្លៃ ២០បាត (០.៦៥ដុល្លារអាមេរិក) និងបបរសាច់ជ្រូកថែមពងមាន់ ក្នុងមួយចានតម្លៃ ២៥បាត (០.៨១ដុល្លារអាមេរិក)។ មានថ្ងៃខ្លះ លោកតាលក់បបរបានត្រឹមតែមួយចានប៉ុណ្ណោះ។ ដោយជីវភាពលំបាក លោកតាស្នាក់នៅផ្ទះដំបូលប្រក់ដោយតង់ ពេលមានភ្លៀងម្ដងៗ ទទឹកជោគពេញគ្រែ។
លោកតាកំពុងលក់បបរ
ប្រភពបានបន្ដថា លោក Max Udomsak បានស្នើសុំមិត្តភក្ដិក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកទាំងអស់ ឲ្យទៅជួយទិញបបរ និងឧបត្ថម្ភថវិកាបន្ដិចបន្ដួចផ្ញើតាមគណនីធនាគាររបស់គាត់ ដើម្បីជួយសម្រាលជីវភាពរបស់លោកតា។
កន្លែងដែលលោកតាស្នាក់នៅ
យ៉ាងណាមិញ ក្រោយពីការបង្ហោះរូបភាពរបស់លោកតានៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមនុស្សជាច្រើនបានចុះទៅដល់ទីតាំងលក់បបរផ្ទាល់ ដើម្បីភ្លក់រសជាតិ និងឧបត្ថម្ភជាទឹកប្រាក់ទៅដល់លោកតាផងដែរ៕
លោកតាកំពុងលក់បបរ
ទិដ្ឋភាពកន្លែងលក់បបរ
មនុស្សមួយក្រុមចុះទៅជួយឧបត្ថម្ភប្រាក់ដល់លោកតា