ចង់ដឹងថាស្រីស្អាត Irene វះកាត់កែសម្ផស្សឬអត់ មកមើលរូបចាស់ៗរបស់នាង

កូរ៉េខាងត្បូង ៖ ដោយសារតែ Irene ត្រូវបានគេទទួលស្គាល់ថា ជានារីដ៏ស្រស់ស្អាតម្នាក់ នៅក្នុងចំណោមក្រុមចម្រៀងកូរ៉េល្បីៗ នៃវិស័យ Kpop ដូច្នេះហើយមនុស្សជាច្រើនបានលើកឡើងថា សម្រស់របស់នាងអាចនឹងទទួលបានពីការវះកាត់កែសម្ផស្ស។ ប៉ុន្តែការពិតជាយ៉ាងនោះ គ្មានអ្នកណាម្នាក់បានដឹងនោះទេ ព្រោះតែគ្មានការបញ្ជាក់ណាមួយពីសាមីខ្លួន ឬក៏ភ្នាក់ងារផលិតកម្មឡើយ។យ៉ាងណាមិញ វាមិនពិបាកសម្រាប់មហាជននោះទេ ក្នុងការវិនិច្ឆ័យថា តើ Irene សមាជិកក្រុម Red Velvet ពិតជាស្រស់ស្អាតព្រោះតែកែសម្ផស្សមែន ឬក៏យ៉ាងណានោះ ដោយសារតែរូបភាពកាលពីនៅរៀនរបស់នាង ទើបតែត្រូវបានគេទម្លាយ នៅក្នុងបណ្ដាញអ៊ីនធើណែត។ ជាការពិតណាស់ បើតាមការពិនិត្យជាក់ស្ដែង Irene គឺពិតជាមានភាពស្រស់ស្អាត តាំងពីយូរណាស់មកហើយ សូម្បីតែរូបភាពបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ​ ដែលជារូបភាពដ៏អាម៉ាសរបស់តារាៗជាច្រើន តែសម្រាប់ Irene នាងនៅតែស្រស់ស្អាត។មិនត្រឹមតែប៉ុណ្ណោះទេ Irene ត្រូវបានគេលើកឡើងទៀតថា នាងជាស្នេហ៍គ្រាដំបូងរបស់សិស្សប្រុសៗ កាលពីជំនាន់នោះផងដែរ៕តោះចង់ដឹងថា តើកាលពីក្មេង Irene ស្រស់ស្អាតកម្រិតណានោះ?ទស្សនារូបភាពខាងក្រោម ៖
រូបភាព Irene
រូបភាព Irene
រូបភាព Irene
រូបភាព Irene
រូបភាព Irene
រូបភាព Irene