ត្រៀមហើយ ឬនៅ? ស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 នឹងបង្ហាញខ្លួនឆាប់ៗនេះ!

ភ្នំពេញ៖ តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបង្ហាញវីដេអូ Teaser អំពីស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 មកបានកំពុងតែធ្វើឱ្យពិភពលោកកក្រើក និងភ្ញាក់ផ្អើលខ្លាំងបំផុត។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលមានប៊ិចគូរជារង្វង់ ហើយក្លាយទៅជាកាមេរ៉ា ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញវត្តមានស្តេចស្មាតហ្វូនប៊ិចជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះ នៅក្នុងទីក្រុង ញ៉ូវយក (New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី០៧ សីហា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី០៨ សីហា ឆ្នាំ២០១៩ ម៉ោង ៣ ទៀបភ្លឺ នៅប្រទេសកម្ពុជាយើង។
ស្មាតហ្វូនប៊ិចSamsung Galaxy Note 10
ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់សូមរង់ចាំមើលទាំងអស់គ្នាថា តើស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះនោះខុសពីជំនាន់មុនដោយតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉កតាមរយៈបណ្តាញសង្គមដូចខាងក្រោម៖
-  វេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង៖ https://www.samsung.com/th/
-  ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនសាមសុង​៖ www.facebook.com/SamsungCambodia
-  ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាន Sabay៖ https://www.facebook.com/SabayNewsOfficial/
-  ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានខេមបូរីផត៖ https://www.facebook.com/Camboreport/
-  ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាន Khmernote៖ https://www.facebook.com/Khmernote/
-  ទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានទស្សនាវដ្តីអេឡិចត្រូនិច៖ https://www.facebook.com/eworldmagz/
សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើមានអ្វីដែលអស្ចារ្យ ប្លែក និងឡូយខ្លះ?