Billie Eilish ទម្លាយថា ធ្លាប់មានជំងឺស្អប់ខ្លួនឯង ដល់ថ្នាក់មិនហ៊ានមើលកញ្ចក់!

បរទេស៖ ប្រិយមិត្តភាគច្រើន ប្រាកដជាបានជ្រាបរួចមកហើយថា​ តារាចម្រៀងស្រីវ័យក្មេង Billie Eilish នាងមានជំងឺបាក់ទឹកចិត្ត ដែលជំងឺមួយនេះ បានសំងំនៅក្នុងខ្លួននាងជាច្រើនឆ្នាំមកហើយ។ ទៀតសោតតារាចម្រៀងស្រីម្ចាស់បទ «Bad Guy» បើកចិត្តនិយាយពីមូលហេតុដែលនាំឲ្យកើតមានជំងឺបាក់ទឹកចិត្ត និងរៀបរាប់ពីបទពិសោធដែលខ្លួនធ្លាប់ឆ្លងកាត់ ជំងឺដ៏កាចសាហាវ Body Dysmorphic Disorder (BDD) ឬជំងឺស្អប់រូបរាងខ្លួនឯង នៅពេលដែលនាងមានវ័យត្រឹមតែ១៣ឆ្នាំ។ ដោយតារាស្រីវ័យ១៧ឆ្នាំរូបនេះ បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Rolling Stone យ៉ាងដូច្នោះថា៖ដោយឡែកព្រោះតែអារម្មណ៍បែបនេះ ទើបធ្វើឲ្យនាងមិនហ៊ានស្លៀកខោអាវរឹបៗ ព្រោះនាងមិនចង់ឃើញរូបរាងរបស់ខ្លួនឯង និងមិនហ៊ានសូម្បីតែឆ្លុះកញ្ចក់ទៀតផង។ ក្រោយមកBillie ចាប់ផ្តើមដឹងថាខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយជារឿយៗនាងតែងធ្វើបាបខ្លួនឯង បង្កឲ្យមានរបួសស្នាមលើដងខ្លួនជានិច្ច។ ជាមួយគ្នានេះBillie Eilish បានបន្តទៀតថា៖យ៉ាងណាមិញ​​ ក្រោយពីឆ្លងកាត់ឧបសគ្គដ៏លំបាកនេះរួចមកឃើញថា Billie Eilish កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។ ដោយឡែកហ្វេនៗនៅតែសង្ឃឹមថា នាងនឹងមិនត្រឡប់ទៅធ្លាក់ក្នុងអន្ទាក់ របស់ជំងឺដ៏សាហាវនោះទៀតទេ៕ សូមទស្សនារូបភាពខាងក្រោម៖​
Billie Eilish
Billie Eilish
Billie Eilish
Billie Eilish
Billie Eilish