កំពុងថតរូបផ្អែមល្ហែមជាមួយសង្សារ រថភ្លើងមកដល់បក់ដួលផ្កាប់មុខទាំងពីរ (មានវីដេអូ)

ចិន៖ ថ្មីៗកន្លងទៅនេះ មានគូស្នេហ៍វ័យក្មេងមួយគូ បាននាំគ្នាថតរូបលេង ដោយឈរក្បែរផ្លូវរថភ្លើង បណ្ដាលឲ្យមានគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong ប្រទេសចិន។ ប្រភពបានឲ្យដឹងថា គូស្នេហ៍វ័យក្មេងនេះបានពឹងឲ្យមិត្តភក្តិម្នាក់ជួយថតរូប ដើម្បីបង្ហោះនៅលើបណ្ដាញសង្គម។ ពួកគេមានបំណងចង់ផ្ដិតយករូបភាព នៅពេលដែលសក់របស់ពួកគេត្រូវខ្យល់បក់ដោយកម្លាំងល្បឿនរថភ្លើង។ ផ្ទុយទៅវិញ នៅពេលដែលរថភ្លើងបានមកដល់ ធ្វើឲ្យខាងស្រីដួលផ្កាប់មុខទៅលើដីយ៉ាងខ្លាំង បណ្ដាលឲ្យរងរបួសត្រង់ក្បាលនិងជើង។ ចំណែកខាងប្រុសវិញ រងរបួសត្រង់ខ្នងបន្ដិចបន្តួចដែរ។
នៅពេលដែលរថភ្លើងមកដល់
ប៉ូលិសបានឲ្យដឹងថា ពួកគេទាំងពីរបានល្មើសច្បាប់ដែលហាមឃាត់មិនឲ្យដើរ ឬឈរនៅលើផ្លូវរថភ្លើង ដូច្នេះពួកគេទាំងពីរត្រូវបានពិន័យជាទឹកប្រាក់ក្នុងម្នាក់ចំនួន ២០០យ័ន (២៩ដុល្លារអាមេរិក)៕សូមទស្សនាវីដេអូខាងក្រោម៖