ហ៊ានលូកថ្លើម Man UTD ផង? ក្លិបធំមួយនៅអង់គ្លេស បើកការចរចាជាមួយ Bruno Fernandes

  • សុក្រ ០២ សីហា, ២០១៩ ១៥:៤២
អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានបើកការពិភាក្សាជាមួយក្លិប Sporting Lisbon ក្នុងការនាំយកខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes មកកាន់កីឡដ្ឋាន White Heart Land។
កីឡាករ Bruno Fernandes
ប្រភពមួយពីប្រទេសព័រទុយហ្គាល់បានប្រាប់សារព័ត៌មាន Sky Sports ថាអ្នកតំណាងរបស់ក្លិបជើងឯករង UEFA Champions League បានជួបជាផ្លូវការជាមួយខាង Sporting Lisbon នៅទីក្រុង Lisbon រួចហើយកាលពីថ្ងៃព្រហស្បតិ៍។ការពិភាក្សាស្ថិតនៅចំណុចចាប់ផ្ដើនៅឡើយ ប៉ុន្តែ Fernandes ស្ថិតនៅជម្រើសទីពីរនោះទេសម្រាប់អ្នកចាត់ការទូទៅ Spurs លោក Maurico Pochettino ខណៈគោលដៅចម្បងរបស់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះ គឺខ្សែបម្រើរបស់ Real Madrid កីឡាករ Giovani Lo Celso
កីឡាករGiovani Lo Celso
គួរបញ្ជាក់ផងដែរថា ប្រធានក្រុមរបស់ Sporting Lisbon កីឡាករ Bruno Fernandes កំពុងតែស្ថិតនៅក្នុងការអន្ទងចង់បានរបស់ក្លិបបិសាចក្រហម Manchester Untied ដោយក្លិបមានមូលដ្ឋាននៅទីក្រុងមួយនេះធ្លាប់បានដាក់សំណើផ្លូវការសុំទិញ Fernandes ម្ដងហើយ តែត្រូវ Sporting Lisbon បដិសេធព្រោះមិនត្រូវរឿងតម្លៃ៕
កីឡាករ Bruno Fernandes
ប្រភព៖ Sky Sports