ញាក់សាច់! ក្រោយដឹងតម្លៃផ្ទះវីឡាថ្មី ដ៏ធំស្កឹមស្កៃរបស់ កែវ វាសនា ថ្លៃខ្លាំងរហូតដល់ទៅ......

ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្ននេះ តារាចម្រៀងប្រុសលោកកែវ វាសនា ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ការងារមុខជំនួញរបស់លោក ហាក់ដូចជាជោគជ័យ កាក់កបកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ដោយសារតែភាពជោគជ័យទាំងនេះ បានធ្វើឲ្យលោកបានផ្លាស់ប្តូរច្រើន បូករួមនឹងបានដៃគូជីវិតភរិយាដ៏ពូកែរបស់លោក បានចាប់ដៃគ្នារកស៊ីសន្យំទិញផ្ទះជាច្រើនកន្លែង ក៏ដូចជាឡានស៊េរីទំនើបជាច្រើនគួរឲ្យសរសើរ ត្រឹមរយៈពេលប៉ុន្មានឆ្នាំនេះ។តែអ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងនោះ គេក៏បានចាប់អារម្មណ៍ទៅលើផ្ទះវីឡាថ្មីដ៏ធំស្កឹមស្កៃរបស់លោក ដែលកំពុងតែរៀបចំសាងសង់ជិតរួចរាល់ មានតម្លៃថ្លៃខ្លាំងរហូតដល់ ៨០ម៉ឺនដុល្លារឯណោះ ក្រោមការសាងសង់យ៉ាងស្អាត ធំស្កឹមស្កៃ គួរឲ្យចង់រស់នៅតែម្តង។ទន្ទឹមនឹងភាពជោគជ័យមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់ពួកគេ ដែលមិនត្រឹមតែជាគូជីវិតដែលគ្រប់គ្នាសរសើរ តែពួកគេក៏បានសាងស្នាដៃរបស់ជាច្រើនរួមគ្នា ដែលសុទ្ធតែថ្លៃៗទុកជាកាដូនៃការខិតខំប្រឹងប្រែងផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
កែវ វាសនា និងភរិយា
ភរិយាកែវ វាសនា
កែវ វាសនា
កែវ វាសនា និងភរិយា
ផ្ទះថ្មីកែវ វាសនា តម្ឡៃ៨០ម៉ឺនដុល្លារ
ផ្ទះថ្មីកែវ វាសនា តម្ឡៃ៨០ម៉ឺនដុល្លារ