ព្រះនាងតូច នរោត្ដម ជេនណា បកស្រាយបទចម្រៀងបែបOriginal Song បានយ៉ាងពីរោះនិងចូលតួល្អ! (មានវីដេអូ)

ភ្នំពេញ៖​ ជឿជាក់ថា ប្រិយមិត្តមិនតិចនាក់នោះទេ ប្រាកជាបានជ្រាបពី អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ដែលពោរពេញដោយ សមត្ថភាពសិល្បៈគ្រប់ផ្នែក មិនថា​ការច្រៀងរាំឬសម្ដែង ទ្រង់ធ្វើបានយ៉ាងល្អឥតខ្ចោះ គ្រប់មុខតែម្ដង។ លើសពីនេះ អ្នកម្នាងតូច ទាក់ទាញយកការចាប់អារម្មណ៍ ពីសំណាក់មិត្តៗជាច្រើន ក្នុងបណ្ដាញសង្គមបានតាមរយៈ ភាពក្រមិចក្រមើម និងកាយវិការគួរឲ្យស្រលាញ់ អមដោយទឹកដមសម្លេងដ៏ក្រអួនក្រអៅ អាចបកស្រាយបទចម្រៀង បានច្រើនបែបទៀតផង ជាហេតុធ្វើឲ្យសន្ទុះនៃការគាំទ្រ កាន់តែកើនឡើងជាលំដាប់បែបនេះ។ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ  អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បាននាំយកនូវចំណីអារម្មណ៍ថ្មី មួយចែកជូនហ្វេនៗ ដោយទ្រង់បានលើកយក បទចម្រៀងថ្មីមួយបទ​ ដែលមានលក្ខណៈខុសប្លែក ពីរាល់ដងយ៉ាងខ្លាំង។ អ្វីដែលពិសេស តាមរយៈបទចម្រៀងថ្មីមួយបទនោះដែរ មានចំណងជើងថា«មិនចុះចាញ់» ដែលជាប្រភេទបទបែប Original song មានចង្វាក់ភ្លេងយ៉ាងរណ្ដំ គួរឲ្យចង់សណ្ដាប់ ថែមទាំង​ ប្លែកត្រង់ថា លើកនេះ អ្នកម្នាងតូច បានច្រៀងរួមជាមួយនឹង តារាចម្រៀងប្រុស Mr Kelly ថែមទៀតផង។ ទន្ទឹមនេះដែរ គ្រាន់តែអ្នកម្នាងតូច បង្ហោះបទ«មិនចុះចាញ់»នៅលើបណ្ដាញសង្គមបានមិនបានប៉ុន្មានផង ស្រាប់តែមានការចែករំលែកតគ្នា ពេញបណ្ដាញសង្គម ដោយសារតែអត្ថន័យចាក់ដោតយ៉ាងខ្លាំង ដោយបានលើកទឹកចិត្តដល់អ្នកដែលកំពុងជួបបញ្ហាទាំងឡាយ កុំឲ្យមានការចុះចាញ់៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
ឈុតមួយក្នុងបទចម្រៀង