នារីម្នាក់ បានបញ្ឈប់បុរសខូចចិត្តម្នាក់ពីការធ្វើអត្តឃាត ដោយច្រៀងចម្រៀងដ៏សែនមានអត្ថន័យបំផុតរបស់ Linkin Park (មានវីដេអូ)

អាមេរិក៖ ការធ្វើអត្តឃាត ឬការសម្លាប់ខ្លួនឯងគឺជាបញ្ហាដែលពិភពលោកបាននិងកំពុងតែជួបប្រទះរាប់រយឆ្នាំមកហើយ។ ជាទូទៅ នៅពេលយើង ខូចចិត្ត អស់សង្ឃឹម បាត់បង់មនុស្សជាទីស្រលាញ់ សាងកំហុស វិប្បដិសារី បាត់បង់ស្នេហា គ្រោះថ្នាក់ចរាចរណ៍ត្រូវដាច់ដៃដាច់ជើង ឬមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ដែលបញ្ហាទាំងអស់នោះ យើងយល់ថាគ្មានដំណោះស្រាយ ដូច្នេះយើងក៏ជ្រើសរើសផ្លូវបញ្ចប់ជីវិត​។ជាក់ស្តែង មានបុរសម្នាក់ក៏បានគិតខ្លីថាបម្រុងនឹងលោតចុះពីលើស្ពានអាកាសដើម្បីបញ្ចប់ជីវិតខ្លួនផងដែរ ប៉ុន្តែសំណាងល្អបានជួបនារីចិត្តល្អម្នាក់ បានបញ្ឈប់គេការពីការធ្វើអត្តឃាត ដោយច្រៀងចម្រៀងដ៏សែនមានអត្ថន័យបំផុតរបស់ Linkin Park។
រូបភាពនៅកន្លែងកើតហេតុ
យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងរដ្ឋផ្លរីដា។មុនពេលកើតឡើង អ្នកនាង Cristina Settani បានឆ្លងកាត់ស្ពានអាកាសមួយ រួចក៏បានប្រទះឃើញបុរសជនជាតិស្បែកខ្មៅម្នាក់ កំពុងតែអង្គុយអស់សង្ឃឹម បម្រុងនឹងត្រៀមលោតសម្លាប់ខ្លួនហើយ។ពេលនោះ អ្នកនាង Cristina មិនបានគិតច្រើនទេ ក៏បានឈប់ឡាន រួចក៏ទៅជួយឃាត់គេ។នាងបានអង្គុយនៅជិតបុរសស្បែកខ្មៅនោះ រួចក៏បានលើកទឹកចិត្តគេ កុំឱ្យគិតខ្លី ដោយនាងបានច្រៀងចម្រៀងមួយបទក្រោមចំណងជើងថា «One More Light» របស់ក្រុមចម្រៀង Linkin Park។ក្នុងនោះនាងបានច្រៀងថា៖
អ្នកនាងCristina Settani
ភ្លាមៗនោះ បុរសម្នាក់នោះក៏បានស្រក់ទឹកភ្នែកយកតែម្តង។យ៉ាងណាមិញ មិនយូរប៉ុន្មានប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានទូរស័ព្ទថា មានមនុស្សចង់លោតសម្លាប់ខ្លួន។រំពេចនោះ សមត្ថកិច្ចក៏បានទាញបុរសស្បែកខ្មៅម្នាក់នេះចេញមក ហើយក៏បានលើកទឹកចិត្តគេកុំឱ្យគិតខ្លីធ្វើអី។ដល់ពេលប៉ូលិសសួរនាំពីមូលហេតុ ទើបគេប្រាប់ថា គេបានធ្វើការសម្រេចចិត្តខុសដ៏ធំមួយ ហើយគេមិនចង់ឱ្យឪពុកម្តាយគេអស់សង្ឃឹមនោះទេ ទើបគេគិតខ្លី ចង់បញ្ចប់ជីវិតយកតែម្តង។
Linkin Park
យ៉ាងណាមិញ បុរសកំសត់ម្នាក់នេះ ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត ដើម្បីទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញផងដែរ។ដោយឡែកចំពោះអ្នកនាង Cristina វិញបានប្រាប់អ្នកសារព័ត៌មានថា៖រឿងរ៉ាវមួយនេះបានល្បីពេញសហរដ្ឋអាមេរិក ហើយសូម្បីតែ Twitter ផ្លូវការរបស់ Linkin Park ក៏បានចែករំលែករឿងនេះផងដែរ។គួរឱ្យដឹងផងដែរថា បទចម្រៀង One More Light ច្រៀងដោយក្រុមតារាចម្រៀង Linkin Park គឺជាបទចុងក្រោយដែលលោក Chester Bennington ចម្រៀងតែម្នាក់ឯង។ ក្នុងឆ្នាំ២០១៧ លោក Chester Bennington បានធ្វើអត្តឃាត ព្រោះតែជំងឺបាក់ទឹកចិត្ត(Depression) បណ្តាលឱ្យក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងហ្វេនជាច្រើនលើលោកសុទ្ធសឹងតែស្រក់ទឹកភ្នែក។
Chester Bennington
ដូច្នេះ ចំពោះអ្នកមានជំងឺបាក់ទឹកចិត្ត គិតខ្លី ឬអស់សង្ឃឹមនោះ សូមកុំសម្លាប់ខ្លួនឱ្យសោះ ផ្ទុយទៅវិញគួរតែទៅរកពេទ្យជំនាញឯកទេសផ្លូវចិត្ត ដើម្បីដោះស្រាយវិបត្តិនានា៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖