អ្នកណាជាហ្វេនរបស់«Marvel» ខ្លះ? ពេលនេះMavel ត្រៀម​ចាប់​ផ្តើម​ថត​វគ្គថ្មី មានទាំងMa Dong Seok ចូលរួមសម្តែងដែរ

កូរ៉េខាង​ត្បូង៖ នៅ​ក្នុង​ថ្ងៃ​ទី​២​ ខែ​សីហា​នេះ​ តារា​សម្តែង​របស់​កូរ៉េ​ខាង​ត្បូង​Ma Dong Seok ​បាន​ចែក​រំលែក​នៅ ​រូប​ភាព​ជាច្រើនសន្លឹក នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក ​ទៅ​កាន់ San Diego Comic Con​ នៅ​លើ​គរណី​Instagram ​ផ្ទាល់ខ្លួន​របស់​លោក ដែល​ក្នុង​រូប​នោះ​ក៏រួម​​មានទាំង ​តារាសម្តែងAngelina Jolie, Selma Hayek រួម​ទាំងRichard Madden ផង​ដែរ។  ម្យ៉ាង​ទៀតតារា​ប្រុស​រូប​នេះ ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា រូប​លោក​នឹង​ចូលរូម​សម្តែង ​ក្នុង​ខ្សែ​ភាព​យន្តដ៏​ល្បី ​របស់​អាមេរិច​​គឺ​​រឿងMarvel ក្នុង​វគ្គ​ថ្មី​ដែល​មាន​ឈ្មោះ​ថា“The Eternals”។ ក្នុង​ខ្សែ​ភាព​យន្ត​Marvel វគ្គថ្មីដែល​មាន​ឈ្មោះ​ថា​“The Eternals”នេះ តារា​សម្តែង​Ma Dong Seok នឹង​ត្រូវ​សម្តែង​ជា​តួអង្គ ដែល​មាន​ឈ្មោះ​ថាGilgamesh គឺ​ជា​តួ​អង្គ​​​វីរៈបុរសមា្នក់​ ​ដែលមាន​កម្លាំង​ខ្លាំង​អសា្ចរ្យ ហើយ​ត្រូវ​​មាន​ឈុត​ឆាក ​​ប្រយុទ្ធ​គ្នា​ ដូច​ជា​រវាងThor និងHercules ដែរ។គួរបញ្ជាក់​ផង​ដែរ​ថា ភាពយន្ត​នេះ​នឹង​ចាប់​ផ្តើម ដំណើរ​ការ​ថត​​នៅ​ពាក់កណ្តាល​ ខែ​សីហា​នេះ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ ក្នុង​អំឡុង​ខែ​មករា​ ឆ្នាំ​២០២០​ខាង​មុខ៕
តារា​សម្តែង​របស់​កូរ៉េ​ខាង​ត្បូង​Ma Dong Seok
តារា​សម្តែង​របស់​កូរ៉េ​ខាង​ត្បូង​Ma Dong Seok
រូប​ដែល​Ma Dong Seokបាន​បង្ហោះ​ក្នុង​គណនី​Instagram របស់​លោក