បំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ក្នុងទីក្រុងបាងកក នាព្រឹកមិញ ស្របពេលថៃជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន (មានវីដេអូ)

  • សុក្រ ០២ សីហា, ២០១៩ ១៤:៣៨
ថៃ៖ គ្រាប់បែកជាច្រើនគ្រាប់ត្រូវបានបំផ្ទុះឡើង ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រ ទី២ សីហា ឆ្នាំ២០១៩ នេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់បានរងរបួស ស្របពេលថៃជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ាន ដែលមានការចូលរួមពីលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក។  
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា គ្រាប់បែកសរុបចំនួន៦គ្រាប់ ត្រូវបានផ្ទុះឡើងនៅទីតាំងចំនួន៣ និងឧបករណ៍ផ្ទុះមួយត្រូវបានរកឃើញជាមុនផងដែរ (មុនផ្ទុះ)។លោកវរសេនីយ៍ឯក Kamtorn Uicharoen បានមានប្រសាសន៍ថា គ្រាប់បែកចំនួន៣គ្រាប់ ត្រូវបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលរដ្ឋាភិបាល Chaeng Watthana Government Complex ខណៈឯមួយគ្រាប់ផ្សេងទៀតមិនត្រូវបានផ្ទុះ និង២គ្រាប់ផ្សេងទៀតនៅស្ថានីយរភ្លើងផ្លូវអាកាស BTS Chong Nonsi ។
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
ជុំវិញនឹងហេតុការណ៍នេះ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ក៏បានបញ្ជាឲ្យបើកការស៊ើបអង្កេតភ្លាមៗជាបន្ទាន់ ដើម្បីធានាសន្តិសុខសាធារណៈ ខណៈចំណាត់ការសន្តិសុខក្នុងទីក្រុង ក៏ត្រូវបានរឹតបន្ដឹង និងសូមឲ្យសាធារណៈជនទាំងអស់កុំភ័យស្លន់ស្លោផងដែរ។  គួរឲ្យដឹងផងដែរថា ការបំផ្ទុះនេះត្រូវបានគេដឹងថា បានកើតឡើង គឺនៅពេលដែលលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក កំពុងតែថ្លែងសុន្ទរកថា ក្នុងរដ្ឋធានីនៃទីក្រុងបាងកក នៅក្នុងកិច្ចប្រជុំកំពូលប្រចាំអាស៊ាន៕
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ