អត់ខ្លាចខ្មៅសោះ! ទៅលេងបរទេស Patricia តែងខ្លួនបញ្ចេញសាច់ ស៊ិចស៊ីអស់ស្ទះ

បរទេស៖​ តារាស្រីវ័យ២១ឆ្នាំកូនកាត់ថៃ-អង់គ្លេស Pratricia Good ជាតារាសម្តែងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ អាយុនៅក្មេងក៏ពិតមែនប៉ុន្មានទេពកោសល្យនៃការសម្តែងរបស់នាងត្រូវបានអ្នកទស្សនាទទួលស្គាល់ និងសរសើរគ្រប់ៗគ្នា។ ជាពិសេសរឿងចុងក្រោយរបស់នាង​ ដែលសម្តែងជាមួយលោកAlek Teeradeth ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងផងដែរ។ ទាំងស្រស់ស្អាត ទាំងពូកែមួយចប់បែបនេះ ទើបធ្វើឲ្យ Pratriciaទទួលបានការងារថ្មីៗចូលមកជាគ្នាជាហូរហែមិនដាច់ ស្ទើរតែគ្មានពេលសម្រាក។ជាក់ស្តែងគ្រាន់តែមានពេលទំនេរពីការងារសិល្បៈភ្លាម តារាស្រីរូបនេះទៅធ្វើដំណើរទៅប្រទេសប៉ទុយហ្គាល ដើម្បីសម្រាកលំហែរកាយភ្លែតតែម្តង។ជាមួយគ្នានេះនាងក៏មិនភ្លេចផុសរូបស្អាតៗជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដើម្បីបង្អួតអ្នកគាំទ្រដូចគ្នា។ ជាមួយគ្នានេះសង្កេតឃើញថារូបថតមួយសន្លឹកៗរបស់Pratricia ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយនាងតែងខ្លួនសាមញ្ញៗ តែបញ្ចេញសាច់ហាលថ្ងៃយ៉ាងស៊ិចស៊ី សាកសមនឹងរូបរាងដ៏ស្រឡូនស្អាតរបស់នាងយ៉ាងខ្លាំង។ ក្រោយពីឃើញបែបនេះមានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលទៅComment​សរសើរគ្រប់គ្នា។កាន់តែពិសេសជាងនេះលោកPeach Pachara ដែលជាគូស្នេហ៍ក៏បានចូលទីComment សរសើរមិត្តស្រីដូចគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖
Pratricia Good
Pratricia Good
Pratricia Good
Pratricia Good
Pratricia Good
Pratricia Good
Pratricia Good