នោះ! Liverpool បញ្ជូនកីឡាករ ៥រូបមកអង់គ្លេសវិញមុន ព្រោះហេតុផលមួយ

  • សុក្រ ០២ សីហា, ២០១៩ ១៥:០៩
បារាំង៖ Liverpool បានបញ្ជូនកីឡាករ ៥រូបពីជំរុំហ្វឹកហាត់នាទីក្រុង Evian មកកាន់ទឹកដីអង់គ្លេសវិញ ក្រោយការត្រឡប់មកវិញពីសំណាក់កីឡាករសំខាន់ៗរបស់ខ្លួន។ អ្នកចាំទី Alisson Becker និងខ្សែប្រយុទ្ធជួរមុខទាំង ២រូប Roberto Firmino និង Mohamed Salah សុទ្ធតែត្រឡប់ពីការបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន និងបានជួយ Liverpool ឲ្យប្រកួតឈ្នះ Lyon ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ។ ខណៈកីឡាករ Naby Keita និង Xhersen Shaqiri បានជាពីរបួសផងដែរ។
Salah បង្ហាញខ្លួនពេលប្រកួតឈ្នះ Lyon
Firminoបង្ហាញខ្លួនពេលប្រកួតឈ្នះ Lyon
ជាមួយនឹងការត្រឡប់មកវិញរបស់កីឡាករសំខាន់ៗទាំងអស់នេះ កីឡាករវ័យក្មេងដែល Liverpool ទើបនឹងនាំចូលគឺ Sepp van den Berg, Ki-Jana, Yasser Larouci, Adam Lewis ព្រមទាំង Bobby Duncan ក៏ត្រូវបានបញ្ជូនត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញដែរ នេះបើតាម Liverpool Echo។ សូមបញ្ជាក់ថា កីឡាករទាំង ២៩រូបរបស់ Liverpool នៅជំរុំហ្វឹកហាត់ក្នុងប្រទេសបារាំង បាននិងកំពុងរៀងចំខ្លួនដើម្បីប្រកួតដណ្ដើមពានរង្វាន់ Community Shield ទល់នឹងមេឃខៀវ Manchester City នៅថ្ងៃអាទិត្យនេះ នាកីឡដ្ឋាន Wembley Stadium៕ ប្រភព៖ Mirror