ចង់ដឹងថា OPPO Reno FC Barcelona មានតម្លៃត្រង់ណាអត់! (មានវីដេអូ)

ភ្នំពេញ៖ បើក្រលេកមើលត្រឹមផលិតផលសម្រេចមួយ យើងអាចគិតថាវាមានភាពសាមញ្ញ និងគួរឲ្យទាក់ទាញ ប៉ុន្តែគ្រប់ផលិតផលសម្រេចទាំងអស់សុទ្ធតែធ្លាប់ឆ្លងកាត់ការពិសោធន៍ និង វិភាគផលិតគំរូយ៉ាងម៉ត់ចត់បំផុតពីក្រុមអ្នកជំនាញ ពីគ្រប់ភាគីពាក់ព័ន្ធ។ ដូចគ្នានេះដែរចំពោះផលិតផលថ្មីផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition បានកំពុងអង្រួនបេះដូង Fan Barcelona និងអ្នកគាំទ្រចម្រុះដទៃទៀតឲ្យលង់ស្រលាញ់វាជាមួយរូបរាងខាងក្រៅ ដែលរំលេចជាពណ៌ខៀវលាយក្រហម និងមាន Logo ពណ៌មាសផងនោះ សឹងតែធ្វើឲ្យមនុស្សគ្រប់គ្នាមិនងាយដកចិត្តបាន។ ការចាក់ពណ៌ឲ្យដូចជាមួយនឹង Brand Barcelona មិនមែនជារឿងធម្មតានោះទេ ព្រោះប្រសិនបើមិនដូចនូវពណ៌និមិត្តសញ្ញារបស់គេទេ វានឹងអាចមានបញ្ហាប្រឈមទៅថ្ងៃក្រោយ ។     
OPPO Reno FC Barcelona Edition
ពណ៌របស់ OPPO Reno FC Barcelona Edition មានឈ្មោះថា Blue and Garnet Gradient ជាពណ៌ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ធ្វើយ៉ាងណាឲ្យមានពណ៌ខៀវស្រងាត់ និង ពណ៌ក្រហមស្អាត ដែលមានផ្ទៃខាងក្រោយបែកព្រិលៗបន្តិច ហើយការងារទាំងអស់នេះ វាបានឆ្លងកាត់ច្រើនដំណាក់កាល ដោយការបដិសេធពីក្រុមអ្នកជំនាញអន្តរជាតិ ប៉ុន្តែទន្ទឹងគ្នានោះដែរក្រុមផលិតកររបស់ OPPO មិនរាថយឡើយ ពួកគេនៅតែតស៊ូពុះពារធ្វើវាម្តងហើយម្តងទៀត ដោយពួកគេបានស្ថិតនៅជាប់ជាមួយនឹងក្រុមអ្នកត្រួតពិនិត្យពិសេសទាំងនោះដែលមានចំនួនមិនច្រើនឡើយ ដើម្បីសំយោគពណ៌ទូរស័ព្ទដ៏អស្ចារ្យមួយម៉ូឌែលនេះឲ្យកាន់តែទាក់ទាញ និងដូចបេះបិតនឹង Brand Barcelona។
OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition
ដូច្នេះនៅទីបំផុតផលិតផលសម្រេចក៏បានលេចចេញជារូបរាងបានយ៉ាងល្អឥតខ្ចោះ ស្ទើរមិនគួរឲ្យជឿដោយពួកគេបានឲ្យឈ្មោះវាថា The Color of Miracle ដូច្នេះវាមានន័យថាទូរស័ព្ទនេះ គឺពិតជាមិនធម្មតារបស់គេមែន។ នេះត្រឹមតែលក្ខណៈពិសេសនៃពណ៌ ចុះទម្រាំចំណុចពិសេសផ្សេងៗទៀត? នេះអាចនិយាយបានថាតម្លៃល្អ ៩៩៩ ដុល្លារ (ក្នុងប្រទេសកម្ពុជា) ពិតជាសាកសម និងប្រណីតបំផុតជាមួយនឹងទូរស័ព្ទ OPPO Reno FC Barcelona Edition ខ្លាំងណាស់។ តោះនៅចាំអីទៀតទៅកម្មង់ឲ្យហើយមុនថ្ងៃប្រកាសលក់ផ្លូវការនៅថ្ងៃទី៤ ខែសីហានេះ។ វាមានចំនួនត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ៕  
OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition