ខ​ល​ទៅ​​ប្តី​បែរ​​ជា​​ស្រី​លើកជំនួស​ លុះ​ប្រពន្ធ​​ទៅ​​សំងំក្នុងបន្ទប់បាត់ បងប្អូនអើតមើលផ្អើល​​ (មានវីដេអូ)

  • សុក្រ ០២ សីហា, ២០១៩ ១៥:១៦
រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខ្មែរ​ម្នាក់​មាន​ប្ដី​ជា​ជនជាតិ​វៀតណាម លុះ​​ពេល​ដែល​ប្ដី​ចេញ​ទៅ​ផឹកស៊ីជួប​ជុំ​​ជាមួយ​មិត្តភក្ដិ​នៅ​ខាងក្រៅ​យប់​ជ្រៅ​ហើយ​មិនឃើញ​ត្រឡប់​មក​​ផ្ទះ​ ​ស្ត្រីរងគ្រោះ​ក៏​​បាន​ទូរស័ព្ទ​ដើម្បី​សួរនាំ​និង​ហៅ​ប្ដី​ឲ្យ​ប្រ​ញ៉ាប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ពេល​​ទូរស័ព្ទ​​ចូល​ បែរជា​មាន​​ស្រី​ផ្សេង​លើកទូរស័ព្ទ​​ទទួល​ជំនួសប្តី​​ទៅ​វិញ​ ធ្វើ​ឱ្យ​ស្ត្រីរងគ្រោះ​​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​​ព្រោះ​ភ្លើង​ប្រច័ណ្ឌ​ ក៏​បោក​ទូរស័ព្ទ បោក​កង្ហារ និង បោក​របស់​របរ​ចោល​ខ្ទេចខ្ទី ​បន្ទាប់មកស្ត្រីរងគ្រោះ​ក៏​​ឡើង​ទៅ​សម្ងំ​​ក្នុងបន្ទប់​ឡៅតឿ​រួច​ចងក​សម្លាប់​ខ្លួន​តែ​ម្ដង​។
ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​ល្វែង​មួយកន្លែង​ ​ស្ថិត​នៅ​តាម​ផ្លូវលំ ក្រុម​ទី​៤ ក្នុងភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ស្ត្រី​រងគ្រោះដែលស្លាប់​​ឈ្មោះ ជឿន សេង​ហៃ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​មេផ្ទះ មានស្រុក​កំណើត​ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​មាន​ប្តី​ឈ្មោះ វិ​ន ថា​ន់​យ៉ា អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​មេការ​សំណង់ មើល​ការ​ខុស​ត្រូវ​ផ្នែក​អគ្គី​ស​នី ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ជាមួយ​បងប្អូន​។ (​ស្ត្រីរងគ្រោះ​​មាន​បងប្អូន​៥​នាក់​ ហើយ​នាង​គឺជា​កូន​ទី​២) ។​
តាម​ប្រភពពី​ក្រុម​គ្រួ​សាររបស់​ស្ត្រីរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​​មួយ​​គូ​នេះបាន​​រៀប​ការ​ជាមួយ​គ្នា​​អស់​​រយៈពេល​៥​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​មិន​មានកូន​នៅឡើយ​ទេ​ ហើយ​ចាប់តាំងពី​រៀប​ការ​មក​ ការ​រស់នៅ​ជាមួយ​គ្នា​ហាក់ដូចជា​ទឹក​និង​ប្រេង ​មិនសូវ​មានការ​ចុះសម្រុងនឹង​​គ្នា​សោះ គឺ​តែងតែ​មានការ​ឈ្លោះប្រកែក​គ្នា​ជា​បន្តបន្ទាប់ តែ​មិន​ដល់​ថ្នាក់​លែងលះ​គ្នា​ឡើយ​ ។ ​ការ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់​បែប​នេះ ធ្វើ​ឱ្យ​​សាច់ញាតិ​​​ក៏ដូចជា​បងប្អូន​មិន​មានការ​សប្បាយចិត្ត​​នោះទេ ​ព្រោះ​ចង់​ឃើញ​​ប្តីប្រពន្ធទាំង​២នាក់​​មាន​សុភមង្គល​ និង​​ស្រឡាញ់​គ្នា​ល្អូក​ល្អឺ​ន ​ដោយ​មិន​ចង់​ឃើញ​ការ​ឈ្លោះ​គ្នា​ព្រឹកល្ងាច​ស្ទើរ​រាល់ថ្ងៃ​បែប​នេះ​ឡើយ​។
តាម​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១ ខែសីហា ប្តី​ចេញ​ទៅ​ផឹក​សុ​ី​​ជួបជុំ​ជាមួយមិត្តភក្ដិ​នៅ​ខាងក្រៅ ហើយ​ក៏​មិនដឹង​ថា​បុរសជាប្តី​ធ្វើ​អ្វីខ្លះ​នោះ​ឡើយ ដោយសារ​តែ​ចាំ​មើលផ្លូវ​ប្ដី​យូរ​ពេក​រហូត​ដល់​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូលថ្ងៃទី​២ សីហា ទៅ​ហើយ​ នៅ​តែ​មិន​ទាន់​ឃើញ​ប្ដី​ត្រឡប់​ចូល​ផ្ទះ​ទៀត​នោះ ​ទើប​នាង​ជា​ប្រពន្ធ​ទូរស័ព្ទ​ទៅ​សួរ ​ ។
តាមប្រភពដដែលបាន​បន្ត​ថា ​លុះ​ស្ត្រីរងគ្រោះ​ទូរស័ព្ទ​​ចូល​ហើយ​ ​តែ​​ប្ដី​អត់​លើក​និយាយ​រក​នាងនោះ​​ទេ​ បែរជា​ហុច​ទូរស័ព្ទ​ទៅ​ឲ្យ​ស្រី​ម្នាក់​ផ្សេងទៀត​ទទួល​ជំនួស​ទៅ​វិញ​ ខណៈនោះ​ក៏ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​កើតឡើង ដោយ​​ធ្វើ​ឱ្យស្ត្រីរងគ្រោះ​​ខឹង​ច្រឡោត​ខ្លាំង​ពេក​ នាង​បាន​ស្រែក​ជេរ​ប្ដី​តាម​ទូរស័ព្ទ​ ។​ បន្ទាប់​មក​ប្តី​ក៏​ចុច​បិទ​ទូរស័ព្ទ​ចោល ចំណែក​​ស្ត្រីរងគ្រោះ​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ម្តងទៀត ប៉ុន្តែ​ទោះបីជា​ស្ត្រីរងគ្រោះ​ខំ​ចុចទូរស័ព្ទ​ទៅរកប្តី​​​ច្រើនដងយ៉ាងណា​ក៏​មិន​ចូល​ឡើយ​ ទើប​ធ្វើ​ឲ្យ​​ស្ត្រីរងគ្រោះ​មាន​កំហឹង​កាន់តែ​ខ្លាំង​ឡើ​ង​ៗ​ថែម​ទៀត​ ​ពេលនោះ​​ស្ត្រីរងគ្រោះបាន​​បោក​ទូរស័ព្ទ​ចោល​ និង​បោក​កង្ហារ​បាក់​ខ្ទេចខ្ទី​ថែម​ទៀតផង​​។
តាម​ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​​ស្ត្រីរងគ្រោះ​​បាន​ឡើង​ទៅ​ដេក​នៅ​ក្នុង​​បន្ទប់​ឡៅតឿ​តែ​ម្នាក់ឯង ចំណែក​បុរស​ជា​ប្តី​ក្រោយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ បាន​ហៅ​​ប្អូន​ៗ​បើកទ្វារ​ឱ្យ​ចូល ហើយ​ទោះបីជាប្តី​​ឃើញ​កង្ហារ​បាក់បែក​ខ្ទេចខ្ទី ក៏​មិន​បាន​មាត់ក​អ្វី​ដែរ និង​ចូល​ទៅ​ស​ង្ងំ​ដេក​នៅ​ក្នុង​បន្ទប់​ខាងក្រោម​ ដោយ​មិន​បានដឹង​ថា​ប្រពន្ធ​មានរឿង​អ្វី​នោះ​ឡើយ​។​ រហូត​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ដោយ​មិនឃើញ​​ស្ត្រីរងគ្រោះ​​ក្រោកសោះ ហើយ​​បងប្អូន​ក៏​បាន​អើត​មើល​តាម​កញ្ចក់​ទ្វារ​បន្ទប់​ឡៅតឿ ​ស្រាប់តែ​ប្រទះ​ឃើញ​​ស្ត្រីរងគ្រោះ​​យក​ក្រមា​ចងក​ភ្ជាប់​នឹង​ដែក​ភ្ជួរ​កង្ហារ​ ទើបធ្វើ​ឱ្យមានការ​​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ហើយ​ប្តី​ឡើង​ទៅ​ស្រាយចំណង​ទម្លាក់​ចុះ ដើម្បី​យក​ទៅ​សង្គ្រោះដែរ ​តែ​ប្រពន្ធ​​បាន​ស្លាប់​បាត់​ទៅ​ហើយ​៕ ប្រភព៖ កោះសន្តិភាព