សារព័ត៌មានរបស់កូរ៉េ មួយក្រុមបានចូលទៅត្រួត​ពិនិត្យ អគាររបស់Taeyang តែបែរជា.....

 កូរ៉េ​ខាងត្បូង៖  ចាប់​តាំង​ពី​មាន​ករណី​“Burning Sun” បាន​កើត​ឡើង​មក​ មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាច្រើន ​បាន​ផ្តោត​ការ​ចាប់​អារម្មណ៍ មក​​លើ​សមាជិករបស់​ក្រុម​ចម្រៀង បុរស​BIGBANG យ៉ាង​ខ្លាំង។ ជាក់​ស្តែង​ក្នុង​ពេល​ថ្មី​ៗ​នេះ ​ក៏​មានរឿង​កើ​តឡើង ​ចំពោះ​សមាជិក​ក្រុម​ម្នាក់​ទៀតរបស់ BIGBANG ​នោះ​គឺDaesung ដែលត្រូវ​បានចោទ​ប្រកាន់ថា ​មាន​​ជាប់​ទាក់​ទង​នឹង​ ​​អគារ​វិនិយោគរបស់​គេ ​ដែល​ស្ថិត​នៅ​តំបន់Gangnam ​ដោយ​រក​ឃើញ​មាន​ បម្រើ​នៅ​សេវាកម្ម​​ពេស្យាចារ ​​មុខ​ជំនួយ​កំពុង​តែ​ ដំណើរ​ការ​សុខ​ៗ ​ក៏​ត្រូវ​បាន​បិទ​ទ្វារ ​ ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ​ទើប​បាន​ជាប្រព័ន្ធ ​ផ្ស​ព្វ​ផ្សាយ​របស់​កូរ៉េ​ ​ ផ្តោត​ការ​ចាប់​អារម្មណ៍ ​ខ្លាំង​ថែម​ទៀត​មក​លើ​ សមាជិក​ដទៃ​ទៀត​របស់​BIGBANG។ ទោះ​យ៉ា​ង​ក្នុ​ងថ្ងៃ​នេះ មាន​បណ្តាញ​ព័ត៌មាន​របស់​កូរ៉េ ​មួយ​ក្រុមរបស់​(비즈한국 t/n Business Korea)​បាន​ចុះទៅ​ដោយ​ខ្លួន​ឯង ​ដើម្បី​ទៅ​ត្រួត​ពិនិត្យ​មើល ​អគារ​របស់​Taeyang ដែលមាន​ទី​តាំង​ស្ថិត​នៅ​តំបន់​Hannam-Dong ស្រុក​Yongsan-Gu នៃ​ទីក្រុងសេអ៊ូល​ ។​ គួរ​បញ្ជាក់ផង​ដែរ​ថា អគារ​នេះ​taeyang បាន​ទិញ​នៅ​ខែឧសភា កាល​ពី​ឆ្នាំ​២០១៦។ នៅ​ក្នុង​អគារ​នោះ​ មាន​មុខ​ជំនួញ​​ដូច​ជា ​ភោជនីដ្ឋាន​Sushi កន្លែង​ហាត់​ប្រាណ រួម​ទាំងPharmacy ផងដែរ។ បើ​យោង​តាម ​កា​រ​រាយការណ៍​របស់​មន្ត្រី​នៃ​ស្រុក​Yongsan-Gu បាន​ឲ្យ​ដឹង​ថា​ ដំណើរ​ការ​នៃ ការ​ត្រួត​ពិនិត្យ​អគារ​នេះ ​ត្រូវ​បានបញ្ចប់​​រួច​រាល់​ ហើយ​ពួកគេ​​ក៏​មិន​បាន ​រកឃើញ​​អ្វី​ខុសប្លែក ​​ពីធម្ម​តា​ផង​ដែរ។ ចំណែក​​ខាង​អ្នក​ព័ត៌មាន​​ ក៏​មិន​បាន​រក​ឃើញ​អ្វីដែល​មាន​បញ្ហា ​សម្រាប់ជា​ការ​ស៊ើប​អង្កេត​ បន្តទៅ​មុខទៀត​​ដែរ៕
សមាជិក​BIGBANG-Taeyang
សមាជិក​BIGBANG-Taeyang
សមាជិក​BIGBANG-Taeyang
សមាជិក​BIGBANG-Taeyang
អគារ​របស់​Taeyang ដែល​ស្ថិតនៅតំបន់​Hannam-Dong