ជាការពិតឬទេដែលថា ផលិតកម្ម SM ត្រៀមប្រមូលផ្តុំតារាចាស់ៗ ធ្វើជាក្រុមចម្រៀងថ្មី?

កូរ៉េខាងត្បូង ៖ កាលពីថ្មីៗកន្លងទៅនេះ សមាជិកក្រុមចម្រៀងល្បីៗ ក្នុងផលិតកម្ម SM ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមនឹងបង្ហាញខ្លួនជាថ្មី ក្នុងនាមជាក្រុមចម្រៀងថ្មីមួយទៀត ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម SM។សមាជិកក្រុមចម្រៀង ដែលត្រូវបានគេលើកយកមកនិយាយ រួមមាន Taemin សមាជិកក្រុម SHINee Baekhyun និង Kai សមាជិកក្រុម EXO Taeyong និង Mark សមាជិកក្រុម NCT Ten និង Lucas សមាជិកក្រុម WayV ។នេះបើយោងតាមរបាយការណ៍ដដែល ពួកគេបានទម្លាយថា Taemin Kai Baekhyun Taeyong Mark Lucas និង Ten ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាក្រុមចម្រៀងប្រុសដ៏ថ្មីសន្លាងមួយ ដែលអាចនឹងបង្ហាញជាផ្លូវការ មុនដំណាច់ឆ្នាំ ២០១៩នេះ។ ពួកគេត្រូវបានគេនិយាយថា កំពុងត្រៀមថតវីដេអូចម្រៀង និងកម្មវិធីថ្មីមួយចំនួន សម្រាប់ការបង្ហាញខ្លួនជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ៕ ទស្សនារូបភាពខាងក្រោម ៖
រូបភាព Taemin
រូបភាពBaekhyun
រូបភាពTaeyong
រូបភាព Kai
រូបភាពរួមគ្នា