ប្តីក្មេង ប្រពន្ធរាងជ្រេ តែពេលបណ្តើរគ្នាចូលរួមកម្មវិធីលើកដំបូង Push និង Jui មានអីសមគ្នាតើ!

ថៃ៖ រយៈពេលជិតមួយឆ្នាំហើយដែលតារាសម្តែងប្រុសDj Push រៀបការជាមួយតារាសម្តែងស្រីJui Warattaya។ ទោះបីជារៀបការជាមួយគ្នាហើយក៏ពិតមែន ប៉ុន្តែពួកគេនៅមិនទាន់មានឱកាស ចូលរួមកម្មវិធីផ្លូវការជាមួយគ្នានៅឡើយទេ។ ប៉ុន្តែកាលពីរាត្រីថ្ងៃទី០១ ខែសីហាម្សិលមិញនេះ គឺជាលើកដំបូងដែល Push និង Jui មានឱកាសចូលរួមនៅក្នុងកម្មវិធីរបស់ប៊្រេនសម្លៀកបំពាក់ល្បីមួយជាមួយគ្នា។ ដែលក្នុងនោះផងដែរសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះតែងខ្លួនយ៉ាងស្រស់ស្អាត។ ដោយ Pushស្លៀកឈុតពណ៌ខៀវចាស់ ស៊ីគ្នានឹងរ៉ូបវែងរឹបរាងពណ៌ខៀវរបស់Jui​ តែម្តង។ លើសពីនេះថែមទាំងបណ្តើរគ្នាយ៉ាងត្រសងលើកម្រាលព្រំក្រហម ឃើញហើយអ្នកណាៗក៏លាន់សរសើរគ្រប់គ្នា ថាពួកគេទាំងពីរសមគ្នាខ្លាំងតែម្តង៕សូមទស្សនារូបភាពខាងក្រោម៖  
Dj Push
Jui Warattaya
Push និង Jui នៅក្នុងកម្មវិធី
Push និង Jui នៅក្នុងកម្មវិធី
Push និង Jui នៅក្នុងកម្មវិធី