សង្ហាហើយចិត្តបុណ្យទៀត! Pope Thanawat មានទឹកចិត្តសប្បុរសធម៌ ធ្វើរឿងគួរឲ្យសរសើរមួយនេះ!

ថៃ៖ លោក Pope Thanawat ជាតារាសម្ដែងប្រុសវ័យ៣៧ឆ្នាំ ដែលបានផ្ទុះការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីសម្ដែងជា តួអង្គប្រុសក្នុងរឿង«បុព្វេសន្និវាស»រួចមក ថែមទាំងបានឆាបយកបេះដូងពីហ្វេនៗនារីជាច្រើនដោយសារតែ រូបសម្បត្តិដ៏ស្រស់សង្ហារបស់លោក។ ក្រៅពីរូបរាងខ្ពស់សង្ហារ និងមុខមាត់សម្បូរមន្តស្នេហ៍ហើយ Pope Thanawat មានទឹកចិត្តប្រពៃថ្លៃថ្លាទៀតផង ដោយបានធ្វើរឿង សប្បុរសធម៌គួរឲ្យកោតសរសើរ។ ជាក់ស្ដែង បើទោះបីជាមមាញឹកជាមួយការងារសិល្បៈក៏ដោយ តែប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះ បានឆ្លៀតពេលចូលរួមចំណែកជួសជុល កែលម្អសាលារៀន នៅឯតំបន់ដាច់ស្រយាលទៀតផង។ក្នុងនោះដែរ តាមរយៈគណនីអ៊ីនស្ដារក្រាមរបស់ Pope Thanawat ក៏បានរៀបរាប់បន្ថែមទៀតថា៖ គួរបញ្ជាក់ទៀតថា នេះមិនមែនជាលើកទី១ ដែលតារាប្រុសមុខស្រស់រូបនេះ ធ្វើរឿងដ៏ថ្លៃថ្លាបែបនេះទេ ព្រោះថា កាលពីពេលកន្លងមក លោកក៏បានធ្វើការរៃអង្គាស ថវិកាពីសប្បុរសជនដើម្បីទៅជួសជុលសាលារៀនដែរ ដែលនេះជាទង្វើ ដែលអ្នកទាំងអស់គ្នាគួរយកជាគំរូ៕
Pope Thanawat
Pope Thanawat
Pope Thanawat ពេលធ្វើសប្បុរសធម៌
សាលារៀនដែលបែកបាក់
សាលារៀនដែលបែកបាក់