ទើបតែសម្រាលកូនហើយមែន តែកុំមើល នៅ សូនីតា កាន់តែស្រស់ស្អាតជាងមុនទៀត!

ភ្នំពេញ៖ កាលពីរយៈពេលជាង១សប្តាហ៍មុននេះ តារាសម្តែងស្រីញញឹមស្រស់ នៅ សូនីតា ទើបតែទទួលបានដំណឹងល្អ អបអរសមាជិកថ្មីចូលគ្រួសារ ពោលគឺនាងទើបតែសម្រាល បានកូនប្រុសដំបូងយ៉ាងគួរឲ្យស្រលាញ់មួយរូប និងត្រូវបាននាងនិងស្វាមី ដាក់ឈ្មោះឲ្យកូនប្រុសដំបូងរូបនេះបានយ៉ាងពីរោះ ដែលមានឈ្មោះថា ទិត្យ សង្ក្រាន្តតាថាណារិទ្ធ ផងដែរ។ជាក់ស្តែង ចាប់តាំងពីសម្រាលកូនបានរយៈពេល១៣ថ្ងៃមកនេះ គេសង្កេតឃើញថា តារាសម្តែងស្រីដែលទើបតែក្លាយជាអ្នកម្តាយថ្មោងថ្មីរូបនេះ តែងតែមានទឹកមុខស្រស់បស់ស្រស់ស្រាយសប្បាយចិត្ត ហើយបើនិយាយពីសម្រស់ ក៏ដូចជាសាច់ឈាមវិញ គឺកានតែមានភាពស្រស់ស្អាតឡើងៗ ជាងកាលពីនៅទម្ងន់ថែមទៀតផង។ជាការពិតណាស់  តារាស្រីនៅ សូនីតា តែងតែទទួលបានការមើលថែ យកចិត្តទុកដាក់យ៉ាងដិតដល់ពីសំណាក់ក្រុមគ្រួសារ និងស្វាមីជាទីស្រលាញ់របស់នាង មិនថាតែពេលកំពុងពរពោះ និងក្រោយសម្រាល។ មិនតែប៉ុណ្ណោះ នាងក៏តែងតែផ្តោតការយកចិត្តទុកដាក់ មើលថែសុខភាព ក៏ដូចជាសម្រស់របស់ខ្លួនជាប្រចាំផងដែរ ទើបធ្វើឲ្យនាង នៅតែមានសម្រស់ស្រស់ស្អាត បើទោះបីជាមានកូនមួយទៅហើយក្តីផងដែរ៕
នៅ សូនីតា ក្រោយសម្រាល
នៅ សូនីតា ក្រោយសម្រាល
នៅ សូនីតា ក្រោយសម្រាល
នៅ សូនីតា ក្រោយសម្រាល
កូនប្រុសដំបូងរបស់ នៅ សូនីតា
កូនប្រុសដំបូងរបស់ នៅ សូនីតា