ឡូយអស់ស្ទះ!! រឿន សំបូរ វាយជង្គង់ថៃ ឲ្យសន្លប់ត្រឹមទឹកទី ២ នៅសង្វៀន Max ក្នុងប្រទេសថៃ (មានវីដេអូ)

  • សុក្រ ០២ សីហា, ២០១៩ ១៦:៣៨
ថៃ៖ ការប្រកួតប្រដាល់សេរីក្នុងកម្មវិធី The Global Fight របស់ស្ថាប័ន Max Muay Thai កាលពីថ្ងៃសុក្រ ម្សិលមិញនេះ កីឡាករកម្ពុជា រឿន សំបូរ បានប្រកួតឈ្នះកីឡាករថៃ ម៉ាហ្វឿងឡេក ដោយផ្ដួលកីឡាករថៃ ឲ្យសន្លប់ទឹកទី ២។
សកម្មភាពក្នុងការប្រកួត (រូបភាព: Max Muay Thai)
ដើមទឹកទីមួយ កីឡាករទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ ប៉ុន្តែនៅខាងទឹក កីឡាករកម្ពុជា ហាក់មានឱកាសច្រើនជាង ដោយវាយចំៗគោលដៅរបស់កីឡាករថៃ។ ចូលមកទឹកទីពីរ កីឡាករទាំងពីរ បានព្យាយាមប្ដូរដៃ និងទាត់គ្នាទៅវិញទៅមក ប៉ុន្តែ រឿន សំបូរ ធ្វើបានល្អជាង ដោយវាយកីឡាករថៃ ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងត្រូវបញ្ឈប់ការប្រកួតដោយការវាយជង្គង់៕
សកម្មភាពក្នុងការប្រកួត(រូបភាព: Max Muay Thai)
សកម្មភាពក្នុងការប្រកួត(រូបភាព: Max Muay Thai)
តោះ ទៅទស្សនាវីដេអូនៃការប្រកួតទាំងអស់គ្នា!!