អាណិតណាស់! ម្ដាយដេកលក់មិនដឹងខ្លួន គេចូលទៅចាប់កូនស្រីតូច យកទៅរំលោភនិងសម្លាប់ (មានវីដេអូ)

ឥណ្ឌា៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវបានបុរសពីរនាក់ចាប់យកទៅរំលោភនិងសម្លាប់ ខណៈពេលម្ដាយកំពុងដេក។ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Jamshedpur ប្រទេសឥណ្ឌា។ប្រភពបានឲ្យដឹងថា នៅក្នុងយប់កើតហេតុ ក្មេងស្រីរងគ្រោះនិងម្ដាយ រួមទាំងឪពុកចុង ធ្វើដំណើរចាកចេញពីតំបន់ Purulia មកកាន់ទីក្រុង Jamshedpur។ លុះវេលាម៉ោង ១១:៤០នាទីយប់ ខណៈពេលពួកគេទាំងបីកំពុងដេកលក់នៅស្ថានីយ៍រថភ្លើង ក៏មានបុរសពាក់អាវយឺតជាមួយខោជើងខ្លីបានដើរចូលទៅលួងលោមចាប់ក្មេងស្រីដែលកំពុងដេកជិតម្ដាយ យកទៅរំលោភជាមួយបុរសម្នាក់ទៀត។ 
ជនល្មើសបានចូលទៅលួងលោមចាប់ក្មេងស្រី
ប្រភពបានបន្ដថា រយៈពេលប្រមាណ៣ម៉ោងក្រោយមក ទើបម្ដាយភ្ញាក់ដឹងខ្លួនមិនឃើញកូនស្រី ក៏ព្យាយាមដើររកនិងទូរស័ព្ទទៅប្ដឹងប៉ូលិស។ នៅព្រឹកថ្ងៃទី២៦ ប៉ូលិសបានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ ដែលនៅមិនឆ្ងាយពីស្ថានីយ៍រថភ្លើងប៉ុន្មាននោះទេ។
ជនល្មើសកំពុងពរក្មេងស្រី
ក្រោយពីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពរួចមក ប៉ូលិសក៏បានចាប់ខ្លួនជនល្មើសទាំងពីរមកសួរចម្លើយ។ ម្នាក់ក្នុងចំណោមជនល្មើសទាំងពីរ មានឈ្មោះថា Rinku Sahu ទើបតែចេញពីគុកថ្មីៗនេះ ធ្លាប់ជាប់ទោសពីបទរំលោភនិងសម្លាប់ក្មេងម្ដងរួចមកហើយ នៅក្នុងឆ្នាំ២០១៥។ ជនល្មើសទាំងពីរបានធ្វើការសារភាពថា ពួកគេពិតជាបានរំលោភហើយច្របាច់ក.ក្មេងស្រីរងគ្រោះ ព្រោះនាងស្រែកយំខ្លាំងពេក។យ៉ាងណាមិញ ក្រោយពីការស៊ើបអង្កេតរបស់ប៉ូលិស ឪពុកចុងរបស់ក្មេងស្រីរងគ្រោះ ក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរកុមារផងដែរ៕សូមទស្សនាវីដេអូខាងក្រោម៖