ចុម! ងាកភ្លែត ស្មានតែ Aum តើ បើដូចគ្នាម្លឹងៗ

ថៃ៖ បើទោះបីជាអាយុឈានចូលវ័យ៤០ឆ្នាំ ក៏ដោយពិត ក៏តារាសម្តែងស្រី Aum នៅតែធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ និងពេញចិត្ត លើស្ទាយ៍លេងខ្លួនរបស់នាង ដែលមានទាំងសុភាពៗ និងស៊ិចស៊ី។ជាក់ស្តែង​ សូម្បីសម្រស់របស់នាង ក៏មានមនុស្សជាច្រើនប្រាថ្នាចង់បាន រហូតមានអ្នកខ្លះ បានទៅកែសម្ផស្ស ឲ្យដូចនាងក៏មានផងដែរ  ដោយសារតែ ពួកគេគិតថា មុខមាត់របស់នាង គ្មានចន្លោះ និងស្អាតឥតខ្ចោះតែម្តង។អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺកាលពីថ្មីៗនេះដែរ មានគណនីហ្វេសប៊ុក របស់អ្នកផាត់មុខអាជីពម្នាក់ បានបង្ហោះសម្រស់របស់តារាបង្ហាញម៉ូតម្នាក់ ដែលរូបគេបានធ្វើការតុបតែងមុខ បែបកូនក្រមុំ តែបែរជាកាន់តែផាត់ គឺមុខរបស់តារារូបនោះ កាន់តែដូចAum បេះដាក់ សូម្បីតែសើច។ក្នុងនោះ ហ្វេនជាច្រើន បានយល់ច្រឡំថា ស្មានតែនាងតែងខ្លួន ជាក្រមុំ ព្រោះមុខតារាម៉ូដែលម្នាក់នោះ ពិតជាដូចនាង សឹងតែអាចនិយាយជាមនុស្សតែមួយ ក៏ថាបាន៕បើមិនជឿទៅមើលទាំងអស់គ្នា៖
Aum
Aum
Aum
តារាស្រីម្នាក់មុខ​ដូចAum
តារាស្រីម្នាក់មុខ​ដូចAum