មកមើលម៉ូតសក់ស្អាតៗរបស់ James Ma មួយណាក៏សង្ហាដែរ បានឃើញហើយលង់ចិត្ត!

ថៃ៖ បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគល្បីល្បាញរឿង «ក្លិនផ្កាកាសាឡង» ជាមួយនឹងកំពូលតារាសម្តែងស្រី Yaya Urassaya កន្លងមក តារាប្រុសកូនកាត់ចិនលោក James Ma បានទទួលនូវប្រជាប្រិយភាពកាន់តែខ្លាំងថែមមួយកម្រិតទៀត ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ព្រោះតែសមត្ថភាពនៃការសម្តែងយ៉ាងស័ក្តិសម។ជាពិសេសនោះ គឺគេបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការតុបតែងខ្លួនជាមួយនឹងម៉ូតសក់ដ៏ស្រស់សង្ហាជាគ្រូពេទ្យម្នាក់ ដ៏សុភាពរាបសាររបស់តារាសម្តែង James Ma ឃើញហើយគួរឱ្យស្រលាញ់ខ្លាំងតែម្តង។
ម៉ូតសក់របស់James Ma
អមដោយកែវភ្នែកស្រទន់ និងស្នាមញញឹមមានមន្តស្នេហ៍ថែមទៀត រឹតតែធ្វើឱ្យកម្លោះសង្ហា James Ma សង្ហាលេចធ្លោនៅក្នុងដួងចិត្តអ្នកគាំទ្រជានារីៗជាច្រើននាក់ ជាពិសេសេនោះគឺភ្នែកកូនចិនតឹងៗរបស់តារាប្រុសរូបនេះ ទោះធ្វើម៉ូតសក់បែបណាក៏នៅតែសម និងស្រស់សង្ហាមិនចាញ់តារារួមអាជីព ដែលមានអាយុស្របាលៗគ្នានោះទេ ឃើញហើយលង់ចិត្តដកមិនចង់រួច។គួរឱ្យដឹងផងដែរថា ឈានចូលមកដល់ឆ្នាំនេះតារាសម្តែងប្រុសវ័យក្មេង James Ma មានអាយុ ២៦ ឆ្នាំហើយ និងចំណែករឿងបេះដូងវិញ គឺនៅតែរក្សាឱ្យនៅទំនេរនៅឡើយ មិនទាន់មាននារីណាម្នាក់អាចមកគ្រងតំណែងជាម្ចាស់បេះដូងលោកបានទេ។ នៅក្នុងនោះដែរ James Ma ក៏ត្រូវបានអ្នកគាំទ្រដាក់ងារថា ជាកំលោះកូនមហាសេដ្ឋីលាក់មុខ មិនចេះអួតអាង ដែលនេះហើយគឺជាបុរសនៅក្នុងក្តីស្រមៃរបស់នារីៗភាគច្រើនតែម្តង៕ទស្សនារូបភាពម៉ូតសក់របស់តារាសម្តែង James Ma ដូចខាងក្រោមនេះទាំងអស់គ្នា៖
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma
ម៉ូតសក់របស់ James Ma