ក្ដៅៗ! ទីបំផុត MV ថ្មីរួមគ្នាជាលើកដំបូង សុខ ពិសី និង លាន បញ្ចនីត បទ «ចេញឲ្យឆ្ងាយ» ចេញជាផ្លូវការហើយ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ បានស្ដាប់រួចមកហើយពីបទចម្រៀង «ចេញឲ្យឆ្ងាយ» របស់តារាចម្រៀងវ័យក្មេង លាន បញ្ចនីត ដែលត្រូវជាកូនប្រុសច្បងរបស់លោក លាន អាហ្វ្រីលគីនីន បានចាប់ដៃគូជាមួយនឹងកញ្ញា សុខ ពិសី ក្នុងការច្រៀងរួមគ្នា ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ យ៉ាងណាមិញ បន្ទាប់ពីបទចម្រៀងមួយបទនេះ ត្រូវបានច្រៀងរូមគ្នាដោយ កញ្ញា សុខ ពិសី និង លាន បញ្ចនីត សារជាថ្មីនិងសម្រួលសាច់ភ្លេងឡើងវិញនោះ ធ្វើឲ្យបទចម្រៀងមួយនេះ កាន់តែមានការគាំទ្រខ្លាំងឡើង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ គេសង្កេតឃើញថា មានការភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀត ក្រោយពីបទចម្រៀងមួយនេះ បានចេញ MV ជាផ្លូវការរួមគ្នាជាលើកដំបូង ជាមួយនឹងការរ៉េបថ្មីបញ្ចូលគ្នាទទួលបានការគាំទ្រយ៉ាងខ្លាំង។  គួរឲ្យដឹងផងដែរថា បទចម្រៀង «ចេញឲ្យឆ្ងាយ» ដែលជាការច្រៀងរួមគ្នារវាងតារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី និងតារាចម្រៀងវ័យក្មេង លាន បញ្ចនីត​ ចេញអស់រយៈជាងមួយឆ្នាំទៅហើយ ទើបក្រុមហ៊ុនសម្រេចចិត្តថត MV ជាផ្លូវការនេះ៕ទស្សនាវីដេអូខាងក្រោម៖
សុខ ពិសី
សុខ ពិសី
សុខ ពិសី
លាន បញ្ចនីត
លាន បញ្ចនីត
សុខ ពិសី និង បញ្ចនីត
សុខ ពិសី និង បញ្ចនីត
សុខ ពិសី និង បញ្ចនីត