រំភើបណាស់! សំណាង អេលីណា មានកិត្តិយសតំណាងឲ្យប្រទេសកម្ពុជា ប្រកួតក្នុងកម្មវិធី Miss Universe Pegeant!

ភ្នំពេញ៖ ប្រិយមិត្តមិនតិចនាក់នោះទេ ប្រាកដជាបានស្គាល់ពី តារាស្រីវ័យក្មេង សំណាង អេលីណា និងជាម្ចាស់ជ័យលាភី Miss Universe កម្ពុជាប្រចាំឆ្នាំ២០១៩ ពោរពេញដោយរូបសម្ផស្សស្រស់សោភា គួរឲ្យចង់គយគន់ និងស័ក្តិសមទៅនឹងតំណែង​មួយនេះយ៉ាងខ្លាំង។ក្រៅពីរូបសម្រស់ដ៏លេចធ្លោ និងទាក់ទាញហើយ សំណាង អេលីណា តែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើន គួរឲ្យកោតសរសើរ ជាពិសេសលើកស្ទួយ វិស័យអប់រំផ្ទាល់តែម្ដង ធ្វើឲ្យប្រិយមិត្តឃើញហើយ ពេញចិត្តស្ដូកទៅលើ តារាស្រីពន្លកថ្មីរូបនេះ​គ្រប់គ្នា​។​បន្ថែមពីនេះ ដោយសារតែ ម្ចាស់ជ័យលាភី Miss Universe កម្ពុជារូបនេះ មានទាំងសម្រស់និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លា គួបផ្សំបែបនេះទៀតនោះ ស្រាប់តែនាងមានឱកាសដ៏ធំធេងវិសេសវិសាលមួយ ដោយត្រូវបង្ហាញមុខមាត់ តំណាងឲ្យប្រទេសខ្មែរ លើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Universe Pageant ប្រចាំឆ្នាំ២០១៩ នាពេលដ៏ខ្លីខាងមុខនេះ។ ក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុករបស់ សំណាង អេលីណា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតប្លែកពីរាល់ដង មើលមិនចង់ស្គាល់ អមដោយពាក្យពេចន៍ថា៖ ថែមទាំងបានតាំងចិត្តយ៉ាងមុតមាំទៀតថា៖«នាងនឹងធ្វើឲ្យជាតិសាសន៍ដ៏ទៃ ស្គាល់កាន់តែច្បាស់ពី ធនធានមនុស្សក្នុងប្រទេសខ្មែរ និងក្លាយជាយុវវជនដែលអាចលើកកម្ពស់ សារៈសំខាន់នៃការអប់រំផងដែរ» ។ក្រោយពីឃើញបែបនេះហើយ ហ្វេនៗជាច្រើន មានចិត្តរំភើបជំនួស នាងគ្រប់គ្នានិងបានបញ្ចេញមតិជូនពរដល់ អេលីណា ឲ្យបានជោគជ័យលើឆាកអន្តរជាតិដ៏ធំលើកនេះ។គួរបញ្ជាក់ថា បើទោះបីជា សំណាង អេលីណា កំពុងតែប្រលូក និងមមាញឹកជាមួយវិស័យសិល្បៈបែបណាក្ដី ក៏ប៉ុន្តែតារាស្រីវ័យ១៨ឆ្នាំរូបនេះ មិនបោះបង់ចោលការសិក្សានោះទេ ថែមទាំងមានបំណងប្រាថា្នចង់ក្លាយជាអ្នកការទូតតំណាងឲ្យកម្ពុជាទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សារដែលសំណាង អេលីណា បានបង្ហោះលើបណ្ដាញសង្គម