ញ៉ាំ​យ៉ាអួរជាប្រចាំ មាន​ប្រយោជន៍ខ្លាំង​ដល់​សុខភាព​យើង!

ចំពោះ​ស្រីៗរឿង​យ៉ាអួរ (ទឹក​ដោះ​គោ​ជូរ) មិន​បាច់​សួរ​ក៏​ដឹង​ដែរ ភាគ​តិច​ណាស់​មិន​ចូល​ចិត្ត។ ​ប្រុសៗវិញអាច​ភាគ​ច្រើន​អាចមិន​ចូល​អារឿង​ជូរ​អែមៗ ​ដូច​ស្រីៗ​ទេ។ បើ​អាច​ មិន​ថា​ស្រី​ ឬ​ប្រុសទេ គួរញ៉ាំឲ្យ​បាន​ទៀង​ទាត់ ព្រោះ​វា​​លាក់​អត្ថ​ប្រយោជន៍​សុខ​ភាព​ជាច្រើន​ យើងនឹក​ស្មាន​មិន​ដល់។១- កាត់បន្ថយខ្លាញ់តាម​ការ​សិក្សា​មួយ​​បញ្ជាក់​ថា ​មាន​វិធី​ងាយៗដើម្បី​​បន្ថយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម គឺគ្រាន់តែ​បន្ថែម​យ៉ាអួរ បន្តិច​ទៅ​ក្នុង​អាហារ​ ​អាចជួយ​​សម្រួល​សម្ពាធ​ឈាមឲ្យ​ប្រសើរ​ឡើង ​ថែមទាំង​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាងកាយ​ផង​ដែរ។ ញ៉ាំ​យ៉ាអួរ​ជា​ប្រចាំ​ផ្ដល់​ផល​ប្រយោជន៍​ច្រើនដូចជា៖
– សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ
– បន្ថយ​កម្រិត​ស្ករ ​(glucose)​ ឬ​ជាតិ​ខ្លាញ់​ (triglyciride)​ ក្នុង​ឈាម
– បន្ថយទម្ងន់
​– ជួយ​បង្កើន​កម្រិតខ្លាញ់ល្អ។ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​កាណាដា អ្នក​ប្រើ​ពពួកថ្នាំ​ Probiotics ចំនួន​​ ២​ ដូស/​ថ្ងៃ ​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ​បាន​ដូច​គ្នា។​ ការ​សិក្សា​នេះធ្វើ​លើ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ ១២៧​ នាក់​ សុទ្ធ​សឹង​មាន​កម្រិតជាតិខ្លាញ់​ខ្ពស់​ដូចគ្នា ដោយ​ត្រូវ​បែងចែក​ជា ​២​ ក្រុម។​ ក្នុង​រយៈពេល ​៩​ សប្ដាហ៍​​ ក្រុម​ទី១ ​ទទួល​បាន​ថ្នាំ​ Probiotic​ រៀងរាល់​ថ្ងៃ​ស្មើ​នឹង​បរិមាណ​យ៉ាអួរ ២ ​ពែង​ ប្រើ ២ ​ដង​/​ថ្ងៃ ​ចំណែក​ក្រុម​ទី​២​ មិន​បាន​ផ្ដល់​ថ្នាំ​ជូន​ទេ។​ លទ្ធផល​បង្ហាញ​ថា ក្រុម​ទី​១ ​បាន​ថយ​កម្រិត​ជាតិ​ខ្លាញ់​ដល់ ​៩% ​ហើយ​ជាតិ​ខ្លាញ់​មិន​ល្អ​ថយ​ចុះ​រហូត​ដល់​១២%។២- គួរជ្រើសរើសយកយ៉ាអួរបែបណា?យើង​គួរ​ទិញ​ប្រភេទ​យ៉ាអួរអាច​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន។​ សូម​កុំ​ទិញ​យ៉ាអួរ​មានផ្ទុក​ដោយ​ជាតិ​ស្ករ​ខ្ពស់ ​ព្រោះ​វា​មាន​ផល​មិន​ល្អ​ចំពោះ​រាងកាយ។​ ខាង​ក្រោម​នេះ​ជា​ប្រភេទ​យ៉ាអួរ​យើងគួរ​ដឹង​ មុន​ពេល​ទិញ​ញ៉ាំ​ខ្លួន​ឯង ឬឲ្យអូនៗ​ញ៉ាំ៖
– យ៉ាអួរ មាន​ផ្ទុក​ ១០៤​ កាឡូរី​ ក្នុង​នោះ​មាន​ជាតិ​ស្ករ ​៧,៩​ ក្រាម ​និង​ជាតិ​ខ្លាញ់​ ៥,៥ក្រាម
– យ៉ាអួរ ​មាន​រសជាតិ​ផ្លែឈើ​មាន​ ១៩៤​ កាឡូរី​ ​មាន​ជាតិ​ស្ករ​ ១៩,៤​ ក្រាម​ និង​ជាតិ​ខ្លាញ់​ ៥,៧ ​ក្រាម
– យ៉ាអួរ​ ផលិត​នៅ​ប្រទេស​ក្រិក​ មាន​ផ្ទុក​ ១០០ ​កាឡូរី​ ​មាន​ជាតិ​ស្ករ ​៥,៥ ​ក្រាម​ និង​ខ្លាញ់​ ០,៧​ក្រាម។សរុប​ទៅ​យើង​គួរ​ដឹង​ថា​ ជាតិ​ស្ករ​​មាន​ក្នុងយ៉ាអួរ​បាន​មក​ពី​ការ​បម្លែង​ឡាក់តូស ​ដែល​ជា​ស្ករ​ធម្មជាតិ​មាន​នៅ​ក្នុង​ទឹកដោះ។​ យ៉ាអួរ​រសជាតិ​ផ្លែឈើ​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​ប្រហែល​ ១២​ ក្រាម​ ដោយ​មិន​រាប់​បញ្ចូល​ជាតិ​ស្ករ​ក្នុង​ទឹកដោះ​ទេ។ ហេុតនេះយើង​គួរ​ជ្រើសរើស​ផលិតផល​មួយ​ណា​មាន​ជាតិ​ស្ករ​ទាប​​ជាងគេ ​តែ​សំខាន់​ត្រូវ​ដឹង​ថា ផលិត​ផល​​មួយ​ណា​សមស្រប​សម្រាប់​ខ្លួន​យើង។
យ៉ាអួរគ្មាន​ជាតិ​ខ្លាញ់​ ជា​ជម្រើស​ល្អ​បំផុត។ ក្រៅពី​នោះ​យើង​អាច​ជ្រើសរើស​យ៉ាអួរក្រិក ​(Greek Yogurt) ព្រោះ​វា​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ រួម​ទាំង​ Probiotics ​និង​ជាតិ​កាល់ស្យូមផង​ដែរ។
បើ​ចង់​ញ៉ាំ​យ៉ាអួរ​បញ្ចុះ​ជាតិ​ខ្លាញ់ត្រូវ​ប្រាកដ​ថា យ៉ាអួរ​នោះ​មានបាក់តេរី​ល្អ ២ ប្រភេទ ​គឺ​ Lactobacillus acidophilus La5  និង​ Bifidobacterium lactis Bb12 ព្រោះ​​អាច​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​បាន​ល្អ​បំផុត​ ជាពិសេសខ្លាញ់​អាក្រក់​ (LDL)។ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ឡើយ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet