មកមើលសកម្មភាពហាត់សមច្រៀង របស់ បាន មុន្នីល័ក្ខ ដើម្បីត្រៀមក្នុងព្រឹត្តិការណ៍ «ប្រគំតន្ត្រីមិត្តភាពអាស៊ាន» ឆ្នាំ២០១៩ ក្នុងប្រទេសថៃ! (មានវីដេអូ)

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី និងជាអតីតបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទីមួយ កញ្ញា បាន មុន្នីល័ក្ខ ត្រូវបានជ្រើសរើសធ្វើជាតំណាងតារាចម្រៀងប្រចាំប្រទេសកម្ពុជា ក្នុងការប្រគំ​តន្ត្រី ​«មិត្តភាព​អាស៊ាន» ឆ្នាំ​២០១៩ ក្នុងប្រទេសថៃ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន សម្ដែងអារម្មណ៍រំភើបខ្លាំងមែនទែនពេលបានឮបែបនេះ។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ក៏មានការហាត់សមសម្ដែង និងច្រៀងរួមគ្នាជាមុន ពីសំណាក់តារាចម្រៀងជាច្រើនក្នុងប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីត្រៀមលក្ខណៈឲ្យបានត្រឹមត្រូវ និងរឹតតែធ្វើឲ្យព្រឹត្តិការណ៍មួយនេះ កាន់តែពិសេសអស្ចារ្យផងដែរ។ ក្នុងនោះដែរ បើក្រឡេកមកមើលតារាសិល្បៈខ្មែរយើង កញ្ញា បាន មុន្នីល័ក្ខ ក៏បានបញ្ចេញជាមួយនឹងទេពកោសល្យបកស្រាយចម្រៀងរបស់ខ្លួននៅលើឆាក ជាភាសាខ្មែរ បានយ៉ាងពីរោះមិនចាញ់តារាចម្រៀងប្រទេសជិតខាងនោះទេ។តារាចម្រៀងស្រស់សោភាសំឡេងក្រអួនក្រអៅ បាន មុន្នីល័ក្ខ បានលើកបទចម្រៀង Original Song ដែលជាចម្រៀងលើកទឹកចិត្តដល់ស្រ្តីៗទាំងអស់ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ប្រគំតន្ត្រីមិត្តភាពអាស៊ាន» ឆ្នាំ២០១៩ ក្នុងប្រទេសថៃនេះ នឹងរៀបចំធ្វើឡើងនៅយប់ថ្ងៃទី៣ សីហា ឆ្នាំ២០១៩ នេះ នៅមហោស្រព Aksara King Power Building នាទីក្រុងបាងកកប្រទេសថៃ។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់តារាចម្រៀងទាំង១០ប្រទេស នៃតំបន់អាស៊ាន និងតារាចម្រៀងមកពីប្រទេសចិនផងដែរ៕
ទស្សនាវីដេអូខាងក្រោម នៅនាទី ទី៣៣៖
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
ASEAN Friendship Concert 2019