ផ្ទុះការគាំទ្រ MV បទថ្មីរបស់ ឆន សុវណ្ណារាជ «ពេលពិបាកចិត្តខ្ញុំចង់ផឹក» អត្ថន័យចាក់ដោត ស្ទើរស្រក់ទឹកភ្នែក! (មានវីដេអូ)

ភ្នំពេញ៖ បើនិយាយពី តារាចម្រៀងប្រុស ដែលមានទឹកដមសំនៀងផ្អែមស្រទន់ និងភាគច្រើននិយមបកស្រាយ បទចម្រៀងបែបកម្សត់ៗ ស្នេហាបែកបាក់ជាដើម ប្រិយមិត្តប្រាកដជានឹកដល់លោក​ ឆន សុវណ្ណារាជ ជាក់ជាមិនខាន។ក្នុងនោះដែរ បើទោះបីជា តារាប្រុសរូបនេះ បានប្រលូកក្នុងវិស័យនេះ​ រៀងយូរដែរហើយក៏ដោយ តែប្រជាប្រិយភាពហាក់ដូចជា មិនមានការប្រែប្រួលនោះទេ ថែមទាំងកាន់តែមានសន្ទុះគាំទ្រខ្លាំងទៀតផង ដោយសារតែរាល់បទចម្រៀងរបស់ ឆន សុវណ្ណារាជ សុទ្ធសឹងតែមានអត្ថន័យចាក់ដោត​ ត្រូវចិត្តមិត្តៗយុវវ័យគ្រប់គ្នា។​ជាក់ស្ដែង ថ្មីៗនេះ ក្រោយពីផលិតកម្មរស្មីហង្សមាស បានបង្ហោះវីដេអូ MV ចម្រៀងរបស់លោក ឆន សុវណ្ណារាជ បទដែលមានចំណងជើងថា «ពេលពិបាកចិត្ត ខ្ញុំចង់ផឹក»​ មិនទាន់បានប៉ុន្មានម៉ោងផង​ មានហ្វេនៗជាច្រើនក្នុងបណ្ដាញសង្គមចូលមើល និងចែករំលែកតៗគ្នាជាច្រើន។  តាមរយៈបទនេះដែរ លោក​ ឆន សុវណ្ណារាជ បានបង្ហាញពីបញ្ហាជីវិតដែលអ្នករាល់គ្នា កំពុងជួបប្រទះទាំងជីវិតគ្រួសារ ការងារ រួមទាំងស្នេហាជាដើម ដែលត្រូវសាច់រឿងរបស់ទស្សនិកជនភាគច្រើនតែម្ដង។ អ្វីដែលរឹតតែចាប់អារម្មណ៍ទៀតនោះគឺ  លោក សុវណ្ណារាជ បានសម្ដែងរួមគ្នាជាមួយ កញ្ញា ប៉ាច គីមមួយ​ មើលទៅមានភាពស័ក្តិសម និងសម្ដែងចូលតួបានល្អ យ៉ាងជក់ចិត្ត៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឈុតឆាកនៃបទចម្រៀង
ឈុតឆាកនៃបទចម្រៀង
ឈុតឆាកនៃបទចម្រៀង