មើលភាពខុសគ្នារវាង មុននិងក្រោយ​ ពេលកែសម្ផស្ស ដែលតារាស្រីល្បីៗទាំងនេះ ដល់ថ្នាក់ហ៊ានចំណាយលុយរាប់មុឺនដុល្លារ!

ថៃ៖ ជាការពិតណាស់ ​​ មានសុភាពនារីជាច្រើន ព្រួយបារម្ភចំពោះ កង្វះខាតផ្នែកណាមួយនៅលើផ្ទៃមុខ មើលទៅមិនស្រស់ស្អាត និងដើម្បីផ្គាប់ចិត្តអ្នកដទៃទៀតនោះ ធ្វើឲ្យពួកគេឈានរហូតមានការសម្រេចចិត្ត ជ្រើសរើសវិធី ការវះកាត់កែសម្ផស្ស។ ប៉ុន្តែ សព្វថ្ងៃនេះ ការវះកាត់កែសម្រស់ មិនមែនជាបញ្ហាធំដុំនោះទេ ដោយសារតែជារឿងទូទៅសម្រាប់ប្រទេសជាច្រើន ថែមទាំងវិទ្យាសាស្រ្ដជឿនលឿនផងដែរ។ ជាពិសេស រឿងនេះពេញនិយមបំផុត និងជារឿងដែលគេគិតថា ជាបញ្ហាសាមញ្ញទៅហើយ សម្រាប់តារាសឹងតែគ្រប់ប្រទេស។ជាក់ស្ដែង បើក្រឡេកទៅមើល តារាស្រីល្បីៗប្រចាំប្រទេសថៃ ភាគច្រើនគឺជ្រើសរើសការកែសម្រស់ ដើម្បីឲ្យមើលទៅលេចធ្លោ បង្កើតភាពទាកទាញ ព្រមទាំងជួយឲ្យក្មេងជាងវ័យផងដែរ។ ក្នុងនោះដែរ មានតារាស្រី៥រូប ដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍យ៉ាងខ្លាំង ដល់ថ្នាក់ហ៊ានចំណាយលុយរាប់មុឺនដុល្លារ និងសុខចិត្តទ្រាំឈឺចាប់ពីមុខកាំបិតស្ទើរតែពេញមុខ ដោយសារតែចង់បានសម្រស់ស្អាតប្លែក ដូចតារាកូរ៉េ។ តារាស្រីទាំងនោះមានដូចជា​ តារាសម្ដែងស្រីជើងចាស់ Wichuda Pindum តារាសម្តែងស្រីវ័យ៥១ឆ្នាំ អ្នកនាង Somcheng  កញ្ញា Jah Rsiam​ ដែលជាតារាចម្រៀងស្រី ដ៏ពេញនិយមក្នុងប្រទេសថៃ និងតារាថៃ Emmy Amawan ព្រមទាំង Phetthayarapa ផងដែរ។លើសពីនេះ បើយោងតាមប្រភពបញ្ជាក់ទៀតថា លើផ្ទៃមុខរបស់តារាទាំងនោះភាគច្រើនពួកគេ វះកាត់ច្រមុះឲ្យខ្ពស់ស្រួច និងកាត់ភ្នែកកុំឲ្យយារធ្លាក់ ហើយនេះមិនមែនជាស្នាមកាំបិតជាលើកទី១ ខាងផ្នែកកែសម្រស់នោះទេ ដោយម្នាក់ៗធ្វើលើសពី ២ទៅ៣ដង និងមិនមានអារម្មណ៍ភ័យខ្លាចនោះឡើយ។​ យ៉ាងណាមិញ ទឹកចិត្តក្លាហាន និងការចំណាយរបស់ពួកគេ មិនធ្វើឲ្យខកបំណងនោះទេ ដោយទទួលបានលទ្ធផលស្អាតប្លែក គួរជាទីគាប់ចិត្ត និងធ្វើឲ្យអ្នករាល់គ្នាសរសើរមិនដាច់ពីមាត់តែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Wichuda Pindum មុននិងក្រោយ ពេលកែសម្ភស្ស
អ្នកនាង Somchengមុននិងក្រោយ ពេលកែសម្ភស្ស
កញ្ញា Jah Rsiamមុននិងក្រោយ ពេលកែសម្ភស្ស
Emmy Amawanមុននិងក្រោយ ពេលកែសម្ភស្ស
Phetthayarapaមុននិងក្រោយ ពេលកែសម្ភស្ស