ក្ដៅៗ!! ជម្រើសជាតិអេស្ប៉ាញ និងជាវីរបុរស At.Madrid ម្នាក់ទៀតហើយបានចាកចេញពីក្លិប

  • អាទិត្យ ០៤ សីហា, ២០១៩ ០៨:៥០
ប្រេស៊ីល៖ វីរបុរសរបស់ក្លិបបាល់ទាត់ Atletico Madird កីឡាករខ្សែការពារស្ដាំ Juanfran បានចុះហត្ថលេខាផ្លូវការ ទៅលេងឲ្យក្លិបនៅប្រេស៊ីល Sao Paulo ក្រោយកិច្ចសន្យារវាងគេ និងក្លិប Atletico Madrid បានផុតក្នុងរដូវក្ដៅនេះ។ ខ្សែការពារស្ដាវ័យ ៣៤ឆ្នាំរូបនេះ ចូលលេងឲ្យ At.Madrid បានចំនួន ៣៥៥ប្រកួត និងជួយឲ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះឈ្នះពានរង្វាន់បាន ៧ ក្នុងការរួមរស់រយៈពេល ៨ឆ្នាំ។
កីឡាករ Juanfran
Juanfran បានចុះកិច្ចសន្យារយៈពេល ១៨ខែ ជាមួយក្លិប Sao Paulo។ជុំវិញការផ្លាស់មកលេងនៅទឹកដីប្រេស៊ីលនេះ អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Juanfran បាននិយាយយ៉ាងដូច្នេះថា៖
កីឡាករ Juanfran
គួរបញ្ជាក់ផងដែរថា Juanfran គឺជាកីឡាករទីពីរហើយដែលផ្លាស់ពីអឺរ៉ុបទៅចូលរួមជាមួយ Sao Paulo បន្ទាប់ពីកីឡាករជម្រើសជាតិប្រេស៊ីល Dani Alves៕ ប្រភព៖ BBC