យប់មិញនេះ ជក់ចិត្តណាស់!! Dortmund ផ្ដួល Bayern លើកពានយ៉ាងសង្ហារមុនបើករដូវកាលថ្មី (មានវីដេអូ)

  • អាទិត្យ ០៤ សីហា, ២០១៩ ០៩:២០
អាល្លឺម៉ង់៖ ការប្រកួតពានរង្វាន់ DFL-Supercup មុនបើករដូវកាល Bundesliga កាលពីយប់មិញ ក្លិបបាល់ទាត់ Borussia Dortmund បានយកឈ្នះក្លិប Bayern Munich ក្នុងលទ្ធផល ២-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រនៅទីលាន ៨១ ៣៦៥នាក់។
ក្រុមកីឡាកររបស់ Dortmund អបអរការឈ្នះពាន
នៅក្នុងការប្រកួតនោះ គេសង្កេតឃើញ Bayern Munich ជាអ្នកសម្រុកច្រើនជាង ហើយមានឱកាសស៊ុតដល់ទៅ ១៦ដង និងចំគោលដៅ ៧ដង ខណៈ Dortmund មានឱកាសស៊ុតត្រឹមតែ ៥ដង និងត្រូវគោលដៅ ៤ដងប៉ុណ្ណោះ។ ២គ្រាប់របស់ Dortmund រកបានអតីតខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Paco Alcacer នៅនាទី ៤៨ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Jordan Sancho។
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
គួរបញ្ជាក់ដែរថា ពានរង្វាន់មុនបើករដូវកាល DFL-Supercup នេះគឺជាពានរង្វាន់ដែលក្រុមជើងឯកលីគ Bundesliga ត្រូវប៉ះជាមួយក្រុមជើងឯក DFB-Pokal ប៉ុន្តែដោយសារតែកាលពីរដូវកាលមុន Bayern Munich បានឈ្នះពានទាំងពីរនោះ ទើបតម្រូវឲ្យក្រុមជើងឯករង ប៉ះជាមួយក្រុមជើងឯកក្នុងលីគវិញ៕ចង់ដឹងការប្រកួតនោះ ជក់ចិត្តយ៉ាងណា​ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!