នឹក f(x) អត់? បាត់មុខយូរ ទើបតែមានឱកាសសម្តែងរួមគ្នាយប់មិញ តែមានសមាជិកត្រឹមតែ... (មានវីដេអូ)

ជប៉ុន៖ ប្រិយមិត្តមួយចំនួន ប្រាកដជានៅចាំក្រុមច្រៀងនារីប្រចាំផលិតកម្ម SM Entertainment ឈ្មោះថា f(x) បើទោះជាពួកគេផ្អាកចេញចម្រៀង និងមិនមានសកម្មភាពក្នុងសិល្បៈអស់រយៈ ពេលយូរក៏ដោយ។យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក្រុម f(x) បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញពួកគេលេចមុខសម្តែងជាមួយសមាជិក ៣នាក់ នៅក្នុងកម្មវិធី SMTOWN Live ក្នុងទីក្រុងតូក្យូ បន្ទាប់ពីបាត់មុខអស់រយៈពេលយ៉ាងយូរ។ក្នុងនោះដែរ ពួកគេបានសម្តែងបទជាច្រើនដូចជា “Lachata” បទ “Electric Shock” បទ “4Walls” បទ “Hot Summer” ដែលសុទ្ធសឹងជាបទល្បីៗរបស់ពួកគេ។ទោះជាយ៉ាងណាក្តី បើទោះជាការសម្តែងនេះមានតែសមាជិក ៣នាក់ ក៏ប៉ុន្តែក្រុមចម្រៀងនេះនៅតែទទួលសម្លេងស្រែកហូរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីអ្នកគាំទ្រក្នុងកម្មវិធីដ៏ធំយប់មិញនេះ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
f(x)
f(x)
f(x)