ផ្លូវការ!! Barcelona លក់ Malcom ទៅឲ្យក្លិបធំមួយ ប៉ុន្តែមិនមែន Arsenal និង Everton ទេ

  • អាទិត្យ ០៤ សីហា, ២០១៩ ០៩:៤៦
អេស្ប៉ាញ៖ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona បានឈានដល់ការផ្ទេរខ្សែបម្រើសញ្ជាតិប្រយុទ្ធ Malcom ទៅឲ្យក្លិបដែលជោគជ័យខ្លាំងនៅរុស្ស៊ី Zenit Saint Petersburg ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ។
Malcom បង្ហាញខ្លួនជាមួយ Zenit Saint Petersburg
ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Malcom បានមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ កាលពីរដូវកាលមុន ក្រោយផ្លាស់មកពីក្លិបនៅបារាំង Bordeaux ក្នុងតម្លៃខ្លួនសរុប ៤១លានអឹរ៉ូ ប៉ុន្តែគេមិនសូវមានឱកាសក្នុងការបង្ហាញសមត្ថភាពលើទីលាននោះទេ ក្រោមការដឹកនាំរបស់លោក Ernesto Valverde។ Malcom ចូលលេងបាន ២៤ប្រកួត និងរកគ្រាប់បាល់បាន ៤គ្រាប់ឲ្យ Barcelona។ គួរបញ្ជាក់ផងដែរថា ចំពោះការផ្លាស់ទៅចូលរួមជាមួយម្ចាស់ជើងឯកលីគកំពូលរុស្ស៊ី ៦លើក Zenit ខ្សែប្រយុទ្ធសញ្ជាតិ Malcom បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ៕
កីឡាករ Malcom
ប្រភព៖ Marca