Jennie ជាប់ឈ្មោះ Queen Livestrean ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតធម្មជាតិ និងទទួលបាន Trending កំពូលក្នុង Twitter

កូរ៉េខាងត្បូង៖ ថ្មីៗនេះ សមាជិកក្រុមចម្រៀងដ៏ល្បី BLACKPINK នាង Jennie បានធ្វើការ Live វីដេអូ ដើម្បីនិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួន។ ក៏ប៉ុន្តែអ្វីដែលពិសេសនោះ សម្រាប់ការ Live វីដេអូនោះ បានទទួលការ Trending ដល់កំពូលនៅក្នុងបណ្តាញសង្គម Twitter  ក្នុងប្រទេសជាច្រើន ដែលធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីការ Live របស់នាង Jennie ត្រូវបានបញ្ចប់។យ៉ាងណាមិញ ការ Live របស់ Jennie ម្តងនេះ ហាក់មានភាពសាមញ្ញធម្មតាៗ ដោយមានការផាត់មុខស្រាលៗបំផុត រួមផ្សំជាមួយសម្លៀកបំពាក់ធម្មតា ក៏ប៉ុន្តែទាំងនេះបែរជាឆក់យកបេះដូង អ្នកគាំទ្រ ដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ខ្លាំង នឹងសម្រស់ដ៏ស្រស់ស្រទន់ គន់មើលយូរយ៉ាងណាក៏មិនធុញនោះដែរ។ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្រជ្រាបរួចមកហើយថា Jennie គឺជាតារាស្រីដែលមានភាពទាក់ទាញខ្លាំងនៅលើឆាក ហើយកេរ្តិ៍ឈ្មោះរបស់នាងក៏កំពុងតែឈនៅលំដាប់កំពូលក្នុងប្រទេសផងដែរ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមនោះ គឺនាង Jennie សូម្បីតែនាងធ្វើខ្លួនបែបជីវិតធម្មតា ក៏ទទួលបានភាពលេចធ្លោដែលធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា តារាស្រីរូបនេះគឺមានភាពស្រស់ស្អាតគ្រប់យ៉ាងមិនថាផាត់មុខ នៅលើឆាកតន្ត្រី ឬនៅក្រៅបែបជីវិតសាមញ្ញនោះទេ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Jennie
Jennie
Jennie
Jennie
Jennie