មួយឈុតពី Davikah គ្រប់គ្នាលាន់មាត់សរសើរថា ដូចព្រះនាងក្នុងរឿងនិទាន

ថៃ៖ តារាសម្តែងស្រីរាងស្រឡូនខ្ពស់ស្អាត Davikah  ដែលឃើញថាទោះបីជានាងស្លៀកបំពាក់បែបណាក៏ដោយ​ ក៏មើលទៅនៅតែស្រស់ស្អាត លេចធ្លោ និងទាក់ទាញជានិច្ច។ជាក់ស្តែងកាលពីរាត្រីថ្ងៃទី០៣ ខែសីហាម្សិលមិញនេះDavikah បានចូលរួមនៅក្នុងកម្មវិធីSCB M 1st Annivasary។ ដោយក្នុងនោះនាងបានធ្វើឲ្យអ្នកដែលមានវត្តមាននៅក្នុងកម្មវិធី ក៏ដូចជាអ្នកគាំទ្រទាំងអស់លាន់មាត់សរសើរគ្រប់គ្នា ដោយរូបសម្រស់ដ៏គួរឲ្យចង់គយគន់របស់នាង។ ដោយនាងបានស្លៀករ៉ូបប៉ោងៗវែងពណ៌ស ជាមួយស្ទាយ៍សក់បួងឡើង និងទម្លាក់មកខាងមុខយ៉ាងសាមញ្ញបំផុត។ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ នាងបានដើរបង្ហាញម៉ូតនៅលើឆាក អមដោយភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាត ប្រៀបដូចជាព្រះនាងក្នុងរឿងនិទាន។ ដោយឡែកក្រោយពីដើរបង្ហាញនៅលើឆាករួចរាល់ តារាស្រីកូនកាត់ថៃ-ប៊ែលហ្ស៊ិករូបនេះ ក៏បានប្តូររ៉ូបមួយឈុតទៀត ដែលមានពណ៌ក្រហមឆ្លុះនឹងសាច់ដ៏សខ្ចីរបស់នាង ពិតជាស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah