មកស្គាល់តារាK-pop ដែលហ្វេនមួយចំនួន ប្រហែលជាមិនបានដឹងថា ពួកគេរៀបការហើយនោះទេ

កូរ៉េ​ខាង​ត្បូង៖ អ្នក​គាំ​ទ្រ​មួយ​ចំ​នួន ​ប្រហែល​ជា​ភ្ញាក់ផ្អើល​មិន​ស្ទើ​ទេ នៅ​ពេលដែលដឹង​​ថា​តារា​K-pop ទាំង​នេះ​គឺ​សុទ្ធ​សឹង​តែ ​បាន​រៀប​ការ​ហើយ មិន​តែ​ប៉ុណ្ណោះ ​អ្នក​ខ្លះ​ថែម​ទាំង​មាន​កូន​ទៀត​ផង។ ​តារា​K-pop មួយ​ចំ​នួន​​​ចួល​ចិត្ត​នៅ ​ការ​រៀប​ចំ​ពិធីមង្គលការ ​បែប​សាមញ្ញៗ​ ជា​​លក្ខ​ណៈ​ឯកជន មិន​ចង់​ឲ្យ​មានការ​លេចផ្សាយ ​អំ​ពីជី​វិត​គ្រួសារ​របស់​ពួក​គេ​ច្រើនពេក​​  ដូ​ច្នេះ​ហើយ​ទើ​ប​បាន​ជា​ ពួក​គេ​​មិនបាន​​ប្រកាសចេញ​ ជាសាធារណៈឲ្យ​អ្នក​គាំ​ទ្រ​ ​​បានដឹង​នោះ​ទេ។ ម្យ៉ាង​ទៀតក៏​​ដើម្បីរក្សា ប្រជា​ប្រិយ​​ភាព​ក៏​ដូច​ជា ​ភាព​ល្បី​ល្បាញ​របស់​ពួក​គេ ​ក្នុង​វិស័យ​K-pop ផង​ដែរ​៕ខាង​ក្រោម​នេះ​គឺជា​តារា​K-pop ទាំង​២០​ដួង​ដែល​សុទ្ធសឹង​តែ​បាន​រៀបការ​រួច​ហើយ៖. Minhwan សមាជិក​ក្រុម​FTISLAND និង​ Yulhee អតី​ត​សមាជិកក្រុម​Laboum
Minhwan សមាជិក​ក្រុម​FTISLAND និង​ Yulhee អតី​ត​សមាជិកក្រុម​Laboum
ពួកគេ​បាន​ទៅ​ចុះ ​លិខិត​អា​ពាហ៍ពិពាហ៍ដើម្បី ​ទទួល​ស្គាល់​ការ​រៀប​ការ ​របស់​ពួកគេ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៨។ ហើយ​ក្នុង​ខែ​ឧសភា ពួកគេ​ក៏​បាន​ស្វាគមន៍ ​កូនប្រុស​​ដំបូង​របស់​ពួកគេ​។. Mad Clown
Mad Clown
តារា​ចម្រៀង​រ៉េបMad Clown បាន​រៀប​ការ​ជា​មួយ​ភិរិយា ដែល​មិន​មែន​ជា​អ្នក​សិល្បះ​ កាល​ពី​ឆ្នាំ​២០១៦ ហើយ​ក្នុ​ង​ពិធី​មង្គលការ​របស់​ពួកគេ​ មាន​ការ​ចូល​រួម​ពី​តារា​ប្រចាំ​Starship Entertainment ​ជា​ច្រើនផងដែរ​ ។ . Kahi ជា​អតី​ត​សមាជិក​របស់​ក្រុម​ After School
Kahi ជា​អតី​ត​សមាជិក​របស់​ក្រុម​ After School
Kahi​ បាន​រៀប​ការ​ជាមួយ​ស្វាមី​Yang Joon Mo ដែល​ជា​ប្រធាន ​នៃ​ក្រុម​ហ៊ុន​ប្រ៊េន​ម៉ាក Incase Korea ក្នុង​​ឆ្នាំ​២០១៦​។ ដែល​ពេល​នោះ ​ពួក​គេ​បាន​ទៅ​រៀប​ចំ ​ពិធី​មង្គល​ការ​ពួក​គេ​ នៅក្នុងក្រុង​Hawaii ហើយមក​ដល់​​ពេល​នេះ​ ពួក​គេ​ក៏​ទទួល​បាន​ចំណង​ដៃ ​កូន​ ​២នាក់​រួម​មក​ហើយ។. Soyul អតី​ត​សមាជិកCrayon Pop និង​ Moon Heejun អតីត​សមាជិក​H.O.T
Soyul អតី​ត​សមាជិកCrayon Pop និង​ Moon Heejun អតីត​សមាជិក​H.O.T
Soyul អតី​ត​សមាជិកCrayon Pop និង​ Moon Heejun អតីត​សមាជិក​H.O.T
ពួកគេ​បាន​ទាក់​ទង​គ្នា​១៣​ឆ្នាំ​ មុន​ពេល​ដែល​ពួក​គេ​សម្រេច​ចិត្ត ​រៀបការ​ក្នុង​ឆ្នាំ​២០១៦​។ ហើយ​ពួក​គេ​ក៏​បាន​ទទួល​ បាន​កូន​ស្រី​ម្នាក់​ក្នុង ​ឆ្នាំ​២០១៧។ . Lee Hyori និងLee Sang Soon
Lee Hyori ជា​អតី​តសមាជិក​ក្រុមRoller Coaster បាន​រៀបការ​ជា​មួយ​និងLee Sang Soon នៅ​ក្នុង​ឆ្នាំ​២០១៣ ហើយ​ពួកគេ​ក៏​បានដូរ​ ​ទៅ​រស់​នៅ​កោះ​Jeju។ . Eli អតីត​សមាជិក​U-Kiss និង​Ji Yeon Soo
Eli អតីត​សមាជិក​U-Kiss និង​Ji Yeon Soo
Eli អតីត​សមាជិក​U-Kiss និង​Ji Yeon Soo
Eli បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ​មាន​ការ​ភ្ញាក់​ផ្អើ​ល​ជា​ខ្លាំង ​នៅ​ពេល​ដែល​រូប​គេ ​បាន​ប្រកាស​ថា​រូប​គេ​នឹង​មិត្ត​ស្រី បាន​ក្លាយ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា កាល​ពី​ឆ្នាំ​២០១៤។ ហើយ​៣​ឆ្នាំ​ក្រោយទើប​​ ពួក​គេ​រៀប​ចំ​ពិ​ធី​មង្គល​។ ដែល​មក​ដល់​ពេល​នេះ ​ពួក​គេ​ក៏​ទទួល​បាន​ កូន​ប្រុស​ម្នាក់​ផង​ដែរ។ . Taeyang សមាជិក​BIGBANG​ និង​Min Hyo Rin  
Taeyang សមាជិក​BIGBANG​ និង​Min Hyo Rin
Taeyang សមាជិក​BIGBANG​ និង​Min Hyo Rin
ពួក​គេ​បាន​រៀប​ការ​ជា​មួយ​គ្នា​ កាល​ពី​កាល​ពី​ខែ​កុម្ភះ​ ក្នុង​ឆ្នាំ​២០១៨។ ហើយ​ពិ​ធី​មង្គល​ការ​របស់​ពួក​គេ ​បាន​រៀប​ចំ​មុន​ពេល​ដែល​Taeyang ចេញ​ទៅបំ​ពេញ ​កាតព្វកិច្ច​យោធា។. ​Dongho អតី​ត​សមាជិកU-KISS
Dongho អតី​ត​សមាជិកU-KISS
Dongho អតី​ត​សមាជិកU-KISS
អតី​ត​សមាជិកU-KISS បាន​រៀប​ការ​ជា​មួយ ​ភិរិយា​របស់​គេ​ កាល​ពី​ឆ្នាំ​២០១៥។ បន្ទាប់​ពី​មួយ​ឆ្នាំ​ក្រោយ ​ពូកគេ​ក៏​បាន​ទទួល​កូន​ប្រុស​ ដំបូង​របស់​ពួក​គេ​។ តែ​អ្វី​ដែល​មិន​នឹក​ស្មាន ​ដល់​នោះ​គឺ​ពួក​គេ​បាន​សម្រេច​ចិត្ត ​លែង​លះ​គ្នា​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពីមង្គល​ការ​របស់​​ពួក​គេ ​បានត្រឹម​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ​។ . Sungmin អតី​ត​សមាជិក​Super Junior និង​Kim Sa Eun
Sungmin អតី​ត​សមាជិក​Super Junior និង​Kim Sa Eun
Sungmin អតី​ត​សមាជិក​Super Junior និង​Kim Sa Eun
អតី​ត​សមាជិក​Super Junior រូប​នេះ​បាន​ធ្វើ​ឲ្យ ​អ្នក​គាំ​ទ្រ​ខក​បំណង​យ៉ាង​ខ្លាំង ​នៅ​ពេល​ដែល ពួក​គែ​បាន​ប្រកាស​ពី​ មង្គល​ការ​របស់​ពួកគេ​ភ្លាម​ៗ​ កាល​ពី​ឆ្នាំ​២០១៤។ ១០.​ Sunye អតី​ត​សមាជិ​កWonder Girl
Sunye អតី​ត​សមាជិ​កWonder Girl
Sunye អតី​ត​សមាជិ​កWonder Girl
ពួក​គេ​បាន​ប្រកាស​អំពី​ មង្គល​ការ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០១៣ ដែល​ពេល​នោះ​មាន​តារា​ ប្រ​ចាំ​ផលិត​កម្ម​JYP Entertainment បាន​ចូល​រួម​ជា​ច្រើន​ផងដែរ។ ហើយ​មក​ដល់​ពេល​នេះ​Sunye ក៏​មាន​កូន​៣​នាក់​ផងដែរ។ ១១. Eugene អតីត​សមាជិក​S.E.S និង​Ki Tae Young
Eugene អតីត​សមាជិក​S.E.S និង​Ki Tae Young
អ្នក​ទាំង​ពីរ​បាន​​ រៀបការ​កាល​ពី​ឆ្នាំ​២០១១។ មក​ដល់​ពេល​នេះ ​ពួក​គេ​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​Rohee ក្នុង​ឆ្នាំ​២០១៨។ ១២.​ Shoo អតីត​សមាជិក​S.E.S
Shoo អតីត​សមាជិក​S.E.S
Shoo អតីត​សមាជិក​S.E.S
Shoo បាន​រៀប​ការ​ជា​មួយ​ស្វាមី​ ដែល​ជា​អតីតសមាជិក​ក្រុម បាល់​បោះ​ក្នុង​ឆ្នាំ២០១០។ ហើយ​មក​ដល់​​ពេល​នេះ​Shoo បាន​ទទួល​កូន​ស្រី​២​នាក់​និង ប្រុស​១នាក់​ផងដែរ។ ១៣. ​Rain និងKim Tae Hee
​Rain និងKim Tae Hee
​Rain និងKim Tae Hee
ពួកគេ​ទាំង​២​បាន​ទាក់​ទង​គ្នា ​រហូត​ដល់​៥​ឆ្នាំ​មុន​ពេលដែល ​ពួកគេ​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​គ្នា។ ហើយ​ពួក​គេ​ក៏​ទទួល​បាន ​ចំណងដៃកូន២នាក់​ផង​ដែរ​។១៤. JOO
JOO
 អតី​ត​តារា​ប្រចាំ​JYP Entertainment បាន​រៀប​ការ​ជា​មួយ​ស្វាមី ​ដែល​មិន​មែន​ជា​អ្នក​សិល្បះ ដែល​ពិធីមង្គល​ការ​របស់​ពួ​កគេ ​ទើប​តែ​កន្លងហួស​ទៅ​ប៉ុន្មាន ​ខែ​មុន​នេះ​ប៉ុណ្ណោះ​។១៥. Kiseop អតីត​សមាជិក​ U-KISS
Kiseop អតីត​សមាជិក​ U-KISS
ពេល​នេះ​Kiseop ក៏​បាន​ប្រកាស​ពី​ពិធី​មង្គលការ ​របស់​ពួកគេ​ជា​មួយ​គូដណ្តឹង ​ដែល​ជា​តារា​សម្តែង​Jung Yuna  ដែល​ពួកគេ​នឹ​ង​ត្រៀម ​រៀប​ចំ​ពិធី​មង្គល​ការ​របស់​ពួក​គេ​ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​ខាង​មុខ​នេះ​ផង​ដែរ។១៦. G.O សមាជិក​MBLAQ និង​Choi Ye Seul
G.O សមាជិក​MBLAQ និង​Choi Ye Seul
ពួកគេ​បាន​ប្រកាស ​ពិធី​មង្គល​ការ​របស់​ពួកគេ ​តាម​រយៈchannel YouTube របស់​ពួកគេ​ដែល​ត្រៀម​ប្រារព្ធ​ឡើង​ ក្នុង​ខែ​កញ្ញា​ ឆ្នាំ​នេះ​ផង​ដែរ។